រថយន្តកាំម៉ារីសេរីចាស់កែឆ្នៃ ដាក់ទ្រុង និងដំបូល មួយគ្រឿង បណ្តាលអោយឆាបឆេះ តែគ្មានអ្នករងគ្រោះនោះឡើយ
ខេត្តបន្ទាយមានជ័យ៖ រថយន្តកាំម៉ារីសេរីចាស់កែឆ្នៃដាក់ទ្រុង និង ដំបូល បើកពីព្រំដែនមកដល់ស្រុកមង្គលបូរី បំណងមកមើលសាច់ញាតិសំរាកព្យាបាលនៅមន្ទីពេទ្យត បណ្តាលអោយឆាបឆេះ តែគ្មានអ្នករងគ្រោះ ដែលកើតឡើង នាវេលាម៉ោង២ រសៀល ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិ៥៩ស្ថិតភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី។
លោកអនុសេនីយ៍ឯក ហ៊ិន សំអាត នាយប៉ុស្តិ៍នគរបាលឃុំចំណោម បានប្រាប់សារព័ត៌មានយើងខ្ញុំថា៖ រថយន្តដែលត្រូវឆ្លងចរន្តខ្សែភ្លើង បានឆាបឆេះ ធុនកាំម៉ារី សេរីចាស់ ដែលកែឆ្នៃកាត់ធ្វើ និង ដាក់ដំបូល ម្ចាស់មានឈ្មោះ ម៉ុក ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការស្បូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា៖តាមសំដីម្ចាស់រថយន្ត និង អ្នកបើកបរបានអោយដឹងថា៖ គឺគាត់បើករថយន្តកាំម៉ារី ឆ្នៃ តាំងពីព្រំដែនស្រុកភ្នំព្រឹកខេត្តបាត់ដំបង ក្នុងគោល បំណងទៅមើលនិងសួរសុខទុកសាច់ញាតិ កំពុងសំរាគព្យាបាលនៅមន្ទីពេទ្យ មិត្តភាពកម្ពជា.ជប៉ុន មង្គលបូរី ហើយបើកបរដល់ចំណុច ភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី។
បណ្តាលរថយន្តដាច់ខ្សែរពាន បង្កអោយរថយន្តផ្ទុះធុងទឹក ឆ្លងចរន្តបង្កអោយឆាបឆេះចេញពីម៉ាស៊ីនរថយន្ត ជាអណ្តាលភ្លើងឆេះឡើង ទើបបង្កមានការភ្ញាក់ផ្អើល ឆឡោឡើងអ្នកជិតខាងជួយយកទឹកមកជះពន្លតដែរ តែបណ្តាលឆេះអស់ក្បាលម៉ាស៊ីន និង កាប៊ីនអ្នកបើកបរ ឆេះអស់ស្ទើទាំងស្រុង តែគ្មានអ្នករងគ្រោះនៅក្នុងឆេះរថយន្តនោះឡើយ៕