ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍ ដរុន្ធត់ មួយបានបង្កឡើង យ៉ាងហោចណាស់ ក៏មានមនុស្ស ចំនួន០៣ នាក់ បានស្លាប់បាត់បង់ជីវិត និង០៤នាក់ទៀតរងរបួសធន់...!!!
Thu,16 August 2018 (Time 06:34 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1120នាក់)


ខេត្តព្រះវិហារ៖ គោយន្តកែច្នៃ (កង់បី)បុកគ្នាជាមួយរថយន្តសាំយ៉ុងក្នុងទិសដៅបញ្ជ្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិ លេខ៦២ ត្រង់ចំនុចផ្លូវកោង ហួសមណ្ឌល់សុខភាពតាកឹង ចម្ង៉ាយ ២៥០ ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ។ លោកវរៈសេនិយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការស្រុកគូលេនបានអោយដឹងថា នៅមុនពេលកើតហេតុគោយន្តច្នៃបានបើបរទិសដៅពីស្រុកជាំក្សាន្តឆ្ពោះមកទីរួមខេត្តព្រះវិ ហារលុះមកដល់កន្លែងកើតហេតុគោយន្តខាងលើបានបើកវ៉ារថយន្តមួយគ្រឿងហើយបាន ចូលទៅផ្លូវខាងស្តាំរបស់រថយន្តសាំយ៉ុងបណ្តាលអោយបុកគ្នាពេញទំហឹងតែម្តង។ ចំណែកឯភាគីខាងគោយន្តមានគ្នាចំនួន០៤នាក់ ទី១-ឈ្មោះសុង សីង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រួមជាមួយកូនស្រីម្នាក់ បានស្លាប់បាត់បង់ជីវិតនិងកន្លែង រីឯប្រពន្ធបានស្លាប់ បាត់បង់ជីវិតនៅពេល ដែលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្សល់ទុកកូនស្រីម្នាក់រងរបួស ធ្ងន់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។ រីឯភាគីខាងរថយន្តសាំយ៉ុងមានគ្នាចំនួន០៣នាក មានឈ្មោះដូចខាងក្រោមៈ ១-ឈ្មោះ សិប ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ទីលំនៅ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ រងរបួសធ្ងន់។ ២-អ្នករួមដំណើរចំនួន០២នាក់ មិនស្គាល់អត្ដសញ្ញាណ រងរបួសធ្ងន់។ បច្ចុប្បន្នសាកសពត្រូវបាន តំកល់ទុកនៅវត្តតាកឹង ដើម្បីរងចាំសាច់ញាត់យកទៅធ្វើបុណ្យទៅតាមប្រពៃណី និង អ្នករងរបួសត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែក១៦មករា ខេត្តព្រះវិហារ ចំណែកឯរថយន្ត និង គោយន្តត្រូវបានយកមករក្សាទុកនូវប៉ុស្តិ៍រដ្ឋបាលឃុំថ្មី ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1450 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6762 នាក់
ខែនេះ :
22600 នាក់
3 ខែនេះ :
77219 នាក់
សរុប :
1661146 នាក់