ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនបរទេសម្នាក់ដេកស្លាប់ក្នុងផ្ទះជួល សង្ស័យផឹកស្រា មិនហូបអាហារ បណ្តាលអោយគាំងបេះដូងស្លាប់បែបនេះ...!!!
Sat,18 August 2018 (Time 01:18 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1104នាក់)


ខេត្តកែប៖ មានករណីភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង ១០ នាទីល្ងាច ថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៨ ខណៈម្ចាស់ផ្ទះជួយឆោឡោដោយសារជនបរទេសម្នាក់ដេកស្លាប់ក្នុងផ្ទះជួលរបស់ខ្លួនដោយមិនដឹងមូលហេតុ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើង ត្រង់ចំណុចផ្ទះជួយមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្លាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ យ៉ាវ ពេន ភេទប្រុស មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ បានអោយដឹងថា៖ ជនបរទេសដែលស្លាប់នេះ ទើបតែមកជួលផ្ទះរបស់គាត់ស្នាក់នៅបានតែ២ថ្ងៃប៉ុណ្ណោះ ដោយបុរសបរទេសរងគ្រោះ បានមកជួលស្នាក់ អាស្រ័យ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ ក្នុង១ខែ តម្លៃ១៥០ ដុល្លារ ហើយក៏មិនទាន់បានបំពេញឯកសារ និងថតលិខិតឆ្លងដែននៅឡើយទេ។ ម្ចាស់ផ្ទះបានបន្តថា ការប្រទះឃើញជនរង គ្រោះស្លាប់នេះ ដោយសាររូបគាត់មិនឃើញបុរសរងគ្រោះចេញមកអង្គុយលេងនៅមុខផ្ទះដូចរយៈពេលមុនទើបទៅអើតមើលតាមមាត់បង្អួច ក៏ឃើញជនបរទេសនោះ ដេកមិនកម្រើកសោះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ ទាក់ទិននឹងករណីបុរសជនបរទេសស្លាប់ខាងលើ សមត្ថកិច្ចដែលកំពុងធ្វើកោសល្យវិច័យសព បានឲ្យដឹងថា ជនបទេសដែលស្លាប់ខាងលើមានឈ្មោះ ECHTERNACHT FRIEDRICH WILHELM អាយុ៥១ឆ្នាំ ជនជាតិអាឡឺម៉ង់ មុខរបរ អ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខC2UK33NHID<<6709246M2802149<<< ចំពោះការត្រួតពិនិត្យនៅលើខ្លួនសពគឺគ្មានអី្វគួរឲ្យសង្ស័យនោះទេ ដោយជនរងគ្រោះបានបន្សល់ទុកនូវកូនកាបូបមួយមានប្រាក់ដុល្លាចំនួន$50និងប្រាក់រៀលចំនួន៤៥៩០០៛ ម៉ាសីុនថតមួយគ្រឿង ទូរស័ព្ទម៉ាក ហូវៃមួយគ្រឿង រួមនិងលិខិតឆ្លងដែនផងដែរ។ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា ជនបរទេសនេះស្លាប់បណ្តាលមកពីជំងឺគាំងបេះដូង ខណៈដែលជនរងគ្រោះផឹកស្រាច្រើនហួសកម្រិត។ បច្ចុប្បន្នសពជនបរទេសត្រូវបានសមត្ថកិច្ចកំពុងទំនាក់ទំនងទៅខាងស្ថានទូតឲ្យមកទទួលដើម្បីប្រគល់ជូនទៅក្រុមគ្រួសារនៅប្រទេសអាឡឺម៉ង់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2248 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7560 នាក់
ខែនេះ :
23398 នាក់
3 ខែនេះ :
78017 នាក់
សរុប :
1661944 នាក់