ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ព័ត៌មានលម្អិតៈតូបអជីវករខ្មែរចំនួន១២តូប ក្នុងផ្សាររ៉ុងក្លឿរ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង សរុបទឹកប្រាក់ជាង ៨ លានបាត...!!!
Sun,19 August 2018 (Time 02:46 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 980នាក់)


ខេត្តបន្ទាយមានជ័យ៖ តូបលក់ដូររបស់ជីវករ ខ្មែរ១២តូប នៅក្នុងផ្សាររ៉ុងក្លឿរ ប្រទេសថៃ (ផ្សារព្រំដែនកម្ពុជាថៃ) ត្រូវបានអគ្គីភ័យលេប ត្របាក់ស្ទើរទាំងស្រុងទៅហើយ ហេតុការនេះ កើតឡើងនៅវេលាម៉ោង១៧និង៥៥ នាទីល្ងាចត្រង់ចំណុចតូបអាគា (B) ស្ថិតក្នុងផ្សារ៉ុក្លឿរ ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ បើតាមការអោយដឹងពីសន្តិសុខ ផ្សាររ៉ុងក្លឿរ បានអោយដឹងថា៖ ហេតុការណ៍បណ្តាលមក ពីផ្ទុះសេខ្សែរភ្លើង ហើយឆាបឆេះទំនិញ នឹង សំភារះក្នុងតូប កង្ករអោយអណ្តាតភ្លើងឆេះឡើងកាន់តែខ្លាំង ឡើងៗ តែម្តងទៅ។ អាជីករម្នាក់លក់ ដូរនៅក្នុងតូបក្បែរកន្លែង កើតហេតុបានអោយដឹងថា៖ ដំបូងគេឃើញមានផ្សែងហុយខ្មៅឡើងទៅលើ ហើយមានកាសង្ស័យ ក៏ទៅតាមរក ក៏ប្រទះឃើញមាន ភ្លើងឆេះក្នុងតូបមួយ ហើយមានចាក់សោរខាង ក្រៅទៀត ។ អាជីករដ៏ដែរនោះបានបន្តរទៀតថា៖ ដោយ ឃើញមានភ្លើងឆេះ ក្នុងតូបលក់ នឹង មានការស្រែកឆោឡោ ក៏មានបងប្អូនខ្មែរ លក់ដូរនៅតូបក្បែរកន្លែង ក៏បាននាំគ្នាជួយកន្លត់ដែរ តែអកុសល់ តូបដែលឆេះមានចាក់សោរ នៅខាង ក្រៅ ធ្វើអោយការជួយពន្លត់ នេះមានការយឺតយ៉ាវ ក្នុងការនាំគ្នាពន្លត់ភ្លើង។ ក្នុងចំណោមតូបទាំង ១២ ក្នុងនោះក៏មានតូប ជនជាតិថៃចំនួនមួយតូប របស់ខ្មែរមានចំនួន ១១ តូប ហើយទំនិញដែលមានការខូចខាតស្ទើរទាំងស្រុងរួម មានគ្រឿង តុបតែង រថយន្ត គ្រឿងបំពងសម្លេងដូរដន្ត្រី ស្រោមជើង គ្រឿងបុរាណធ្វើអំពី ស្ពាន់ជាដើម។ល។ សរុបជាទឹកប្រាក់ប្រមាណជាង ៨ លានបាត នៃឥវ៉ាន់ ខូចខាតទាំងស្រុង។ សូមបញ្ជាក់ផងដែរ ថាស្ថានភាពភ្លើងបាន ឆាបឆេះតូបលក់ដូរ របស់អជីវករខ្មែរ ចំនួន ១២ តូប នេះ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ ប្រើរថយន្តដឹកទឹកពន្លត់អគ្គីភ័យអស់ចំនួន ១៨ គ្រឿង នឹង អាបុលកាយទំលាក់ចំនួន ២គ្រឿង ហើយភ្លើង ត្រូវរលត់ទៅវិញជាស្ថាពរ នៅម៉ោងជិត០៧និង០០ នាទីល្ងាច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1840 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7152 នាក់
ខែនេះ :
22990 នាក់
3 ខែនេះ :
77609 នាក់
សរុប :
1661536 នាក់