ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរនឹងចាត់វិធីការក្តៅ ចំពោះការចាក់ដីបិទផ្លូវទឹក បង្កទៅជាទឹកជំនន់...!!!
Mon,20 August 2018 (Time 08:24 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 914នាក់)


ខេតកំពត៖ គ្រប់កន្លែងដែលមានការចាក់ដីល់បលូ ប្រឡាយ ឬ ផ្លូវរំដោះទឹកចេញពីស្រែ ឬ ដំណាំរបស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែចាត់វិធានការអោយបានតឹងរ៉ឹងបំផុត ដោយតម្រូវអោយម្ចាស់កាយចេញរួច កែតម្រូវឡើងវិញជាបន្ទាន់ នេះជាការលើកឡើងរបស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត ក្នុងដំណើរចុះពិនិត្យមើលស្ថាន ភាពជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រមួយចំនួននៃស្រុកទឹកឈូ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ។ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានមានប្រសាសន៍បន្តទៀតថា តាមការកត់ សម្គាល់ជាក់ស្តែង តំបន់ដែលលិចលង់ក្រោយមានភ្លៀងធ្លាក់នោះ ភាគច្រើនបណ្តាលមកពីសកម្មភាពចាក់ដីបំបិទផ្លូវទឹក ការចាក់លប់លូទឹកដែលធ្លាប់មានពីមុន ឬក៏ការដាក់ប្រព័ន្ធលូមិនត្រឹមត្រូវ ខុសទម្រង់បច្ចេកទេសជាដើម។ ដូច្នេះ អាជ្ញាធរត្រូវចាត់វិធានការអោយបានតឹង រ៉ឹងដោយតម្រូវដល់ម្ចាស់ដែលចាក់លប់លូ ឬប្រឡាយ ត្រូវកាយចេញ រួចកែតម្រូវឡើង វិញ។ ទាក់ទិននឹងវិធានការបង្ការក្តៅទប់ស្កាត់ការជន់លិចនាពេលក្រោយៗទៀតនោះ លោកអភិ បាលខេត្ត បានមានប្រសាសន៍ថា៖ គ្រប់មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធត្រូវសហការគ្នាចុះសិក្សាដើម្បីឈានទៅជួសជុល ពង្រីកគ្រប់ប្រឡាយ ផ្លូវទឹកដែលធ្លាប់មាន ឬស្ថាបនាបន្ថែមដើម្បីបញ្ចៀសនូវការលិចលង់ ព្រោះតែភ្លៀងធ្លាក់មួយមេពីរមកបែរជា ជួបបញ្ហាប្រឈម ធ្វើអោយរងផលប៉ះពាល់ដល់លំនៅ ឋាន និង ដំណាំរបស់ប្រជាពលរដ្ឋនោះ។ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ក្នុងករណីដែលអាចធ្វើបាន ត្រូវបញ្ចេញអោយអស់ពីលទ្ធភាព និង សមត្ថភាព ពោលគឺមិនអាចបណ្តែត បណ្តោយអោយភោគផលប្រជាពលរដ្ឋខូចខាតតាមរយៈភាពព្រងើយកន្តើយពីមន្ត្រីពាក់ព័ន្ធនោះទេ។ សូមបញ្ជាក់ថា៖ ភូមិសាស្ត្រដែលកំពុងរងនឹងជំនន់ភ្លៀង ក្នុងស្រុកទឹកឈូ ខេត្តកំពត នោះ មានដូចជាឃុំព្រៃឃ្មុំ ឃុំថ្មី ឃុំព្រៃថ្នង និងឃុំកណ្តោល។ ជាមួយគ្នានេះដោយស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភូមិសាស្ត្ររបស់ក្រុងកំពត ក៏ត្រូវប្រឈម នឹង ការលិចលង់ដោយសារជំនន់ទឹកភ្លៀងផងដែរនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2160 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7472 នាក់
ខែនេះ :
23310 នាក់
3 ខែនេះ :
77929 នាក់
សរុប :
1661856 នាក់