ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរនឹងបញ្ឈប់ការសន្តោស ចំពោះអ្នកចោលសំរាម ពាសវាលពាសកាល នៅតាមទីសាធារណៈ.!!!
Wed,22 August 2018 (Time 06:24 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 947នាក់)


ខេត្តកំពត៖ ការរយល់ដឹងផ្នែកអនាម័យ បរិស្ថានរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពតហាក់ដូចជានៅមានកម្រិត ខណៈដែលការបញ្ជ្រាបបាន និងកំពុងបន្តអនុវត្តដូចភ្លៀង រលឹម អំណើសតទៅការសន្តោសប្រណីចំពោះអ្នកបន្តផ្គើន ជាមួយគោលការណ៍នេះនឹងរងការផាកពិន័យដោយពុំមានក្តីយោគយល់ទៀតឡើយ នេះជាការលើកឡើងនាឱកាសនៃពិធីសម្អាតសំរាមលើផ្លូវ វាងក្រុង ក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ លោកស្រី មិញ ច័ន្ទសូរិយា ប្រធានការិយា ល័យ ចំណេះដឹង និង ព័ត៌មានបរិស្ថាននៃ មន្ទីរបរិស្ថានខេត្តកំពត បានមានប្រសាសន៍ក្នុងអង្គពិធីបន្តទៀតថា៖ ក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពត មានការយក ចិត្តទុកដាក់បំផុតអំពីបញ្ហាបរិស្ថាន កិច្ចការពារ ថែរក្សាបរិស្ថាន ក៏ដូចជាការគ្រប់គ្រងសំរាមនៅតាមតំបន់នានាជាបន្ទុក និង ភារកិច្ចរបស់មន្ត្រីមូលដ្ឋាននិមួយៗ ដែលថ្នាក់ខេត្តបានផ្ទេរជូនរយៈពេលជិតមួយឆ្នាំកន្លងមកហើយ។ លោកស្រីប្រធានបានបញ្ជាក់ថា៖ កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានបាន និង កំពុងបន្តផ្សព្វផ្សាយដល់ គ្រប់ប្រជាពលរដ្ឋទាំងក្នុងក្រុង ទាំងបណ្តាស្រុក ពាក់ព័ន្ធបញ្ហាសោភ័ណភាព អនាម័យ ព្រមទាំងកាសម្អាតបរិស្ថានអោយមានសោភ័ណភាពលេចធ្លោ។ តទៅក្នុងករណីដែលមានជនខិលខូច នៅតែបន្តចោលសំរាមពាសវាលពាសកាល ក្រោយទទួលបានការអប់រំម្តងជាពីរដងរួចមក នោះ អាជ្ញាធរ នឹង ចាត់ការផាកពិន័យតាមនីតិវិធី ដោយមិនលើកលែងទៀតឡើយ។ លោកស្រី មិញ ច័ន្ទសូរិយា បានបញ្ជាក់ថា៖ ប្រភពចម្បង នៃគំនរសំរាមតាមតំបន់នីមួយៗ តែងកើតចេញពីសកម្មភាពអាជីវកម្ម នៅក្បែរតំបន់នោះដោយអាជីវករ មួយចំនួន មិនបានទុកដាក់ក្នុងធុងត្រឹមត្រូវ ហើយឆ្លៀតឱកាសដឹកយកមកចាក់ចោលតាមទីសាធារណៈតែម្តង។ ទាក់ទិននឹងគំនរសំរាមដែលកើតមានក្នុងមូលដ្ឋានផ្ទាល់ លោកស្រី សេង សុភីម មេឃុំត្រពាំងធំ បានរៀបរាប់ថា៖ គំនរសំរាមដែលកើតមានក្នុងភូមិសាស្ត្រ ឃុំត្រពាំងធំ ស្រុកទឹកឈូ នេះ ភាគច្រើននាំមកពីក្រុងកំពត ដែលអាជីវករខ្លះ បានដឹកមកលបលួចចាក់ពេលយប់ ស្របពេលកម្លាំងមូលដ្ឋានមិនទាន់មានគ្រប់គ្រាន់ ក្នុងការឃ្លាំចាំមើលនោះ។ ជាធម្មតា អ្នកសម្អាតមិនត្រឹមតែហត់ទេ គឺថែម ទាំងខឹងសម្បារចំពោះ ក្រុមអ្នកយកសំរាមមកចោលនេះទៀតផង។ ដូច្នេះ ជាការអំពាវនាវសំណូមពរដល់អស់លោក ឈប់យកសំរាមមកចាក់ចោល ពាសវាលពាសកាលបន្តទៀតដើម្បីជៀសវាងនូវការផាកពិន័យតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1352 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6664 នាក់
ខែនេះ :
22502 នាក់
3 ខែនេះ :
77121 នាក់
សរុប :
1661048 នាក់