ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ហុយ.ហុយ.!.គយក្រសួងខេត្ត និង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឆ្មក់ចុះបង្រ្កាបទីតាំងស្តុកម៉ូតូគេចពន្ធ បានចំនួន១០ គ្រឿង...!!!
Thu,23 August 2018 (Time 03:42 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1164នាក់)


ខេត្តបន្ទាយមានជ័យ៖ បើយោងតាមសេចក្ដីយការណ៍ពីអ្នកយកព័ត៌មាន (ខ្មែរជាយដែន) បានអោយដឹងថា៖ កាលពីវេលាម៉ោង០៣ និង៣០នាទី រសៀល..ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ នេះ។ លោក មាស ច័ន្ទពិសិដ្ឋព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យ ដឹកនាំកម្លាំងចម្រុះ ដែលមានកម្លាំងនគរបាល និង កម្លាំងកងរាជអាវុធ ហត្ថ ដោយហការណ៍ជាមួយកម្លាំងជំនាញ គយក្រសួងខេត្ត បានចុះប្រតិបត្តិការ និង ធ្វើការឆែកឆេរ កន្លែងលក់ម៉ូតូ មួយកន្លែង ម្ចាស់រកស៊ីលក់ម៉ូតូមាន ឈ្មោះ ផន ថាវរៈ ភេទប្រុស អាយុម៣៣ ឆ្នាំ ជាអ្នកទិញ និង លក់ម៉ូតូ។ ដែលមានទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន០១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានព័ត៌មាននេះ ក្រុមអ្នកសារ ព័ត៌មាន រូមមាន សារព័ត៌មានខ្មែរជាយ ដែន,ទូរទស្សន៍ អ៊ឹមអេសជេធីវី , និងគេហទំព័រ ពុទ្ធិខ្មែរ, បានព្យាយាម ចុះទៅកាន់កន្លែងកើតហេតុខាងលើ ដែលគយក្រសួងខេត្ត និង ព្រះរាជ្ញា ព្រមទាំងកម្លាំងចម្រុះ កំពុងតែបង្ក្រាប។ ដើម្បីថតផ្តិតយករូបភាព មកចុះផ្សាយជាព័ត៌មាន។ តែអ្វី ដែលគួរអោយហួសចិត្តនោះ បែជា ត្រូវបាន លោកមាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ បានចេញបញ្ជារ អោយកម្លាំងសមត្ថកិច្ច ចាប់ដកហូត សម្ភារៈសំរាប់ថត យកព័ត៌មាន ដូចជាទូរស័ព្ទដៃ និង ម៉ាស៉ីនថត ពីដៃ ក្រុមអ្នកសារព័ត៌មាន ដើម្បីមិនអោយពួកគាត់បំពេញភារកិច្ចយកព័តមានទៅវិញ។ ក្នុងប្រតិបត្តិការដ៏ចម្លែកនេះគេឃើញមាន សមត្ថកិច្ច ចម្រុះនោះ បានរឹបអូស ម៉ូតូ ទំនើបៗ ដែលគេសង្ស័យថា៖ ជាម៉ូតូ ក្តៅ នាំចូលពីថៃ អត់បង់ពន្ធ ក្នុងទីតាងខាងលើ បានប្រមាណ១០គ្រឿង ក្នុងនោះរួមមានៈ ម៉ូតូ ម៉ាក PCX ឆ្នាំ2012, 2015 , 2016,2017, ចនួន៤គ្រឿង។ ម៉ូតូម៉ាកClick ឆ្នាំ2018,ចំនួន៤គ្រឿង។ ម៉ូតូម៉ាក ZOOmerX ឆ្នាំ2018ចំនួន១គ្រឿងនិងម៉ូតូ ម៉ាក Scoopyឆ្នាំ2017 ចំនួន១ គ្រឿង។ សរុបចំនួន១០គ្រឿង។ លោក អ៊ុង ថាប់រាំង ចាងហ្វាងកាសែត(ខ្មែរជាយដែន) ដែលស្ថិតនៅក្នុងហេតុការណ៍នោះដែល បានត្អូញត្អែរថា៖ មិនគួរលោកព្រះ រាជអាជ្ញា បិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានដល់ថ្នាក់នេះទេ មិនតែប៉ុណ្ណោះបែជាលោកឈុន សុធាវណ្ណារី និងលោក អាត អឿត ដែលជាមន្ត្រីគយចល័ត របស់ក្រសួង បានលុបរូបភាពចេញពី Camera និង ទូរស័ពដៃ របស់អ្នកសារព័ត៌មាន ចេញអស់ទៀត ទើបគេប្រគល់មកអោយវិញ នៅពេលចប់ បេសកកម្មនៅម៉ោងជាង៥ល្ងាច ថ្ងៃខែឆ្នាំដដែល ហើយចំពោះម៉ូតូ ដែលគយក្រសួងរឹបអូសបាននោះក៏គេមិនបានប្រាប់ថា៖ យកទៅណាដែល។ ថាតើប្រគល់ទៅអោយខាងគយឬទៅរក្សាទុកនៅតុលាការនោះដែរ។ ឆទោះជាយ៉ាងណាជុំវិញបញ្ហានេះមជ្ឈដ្ឋានអ្នកសារព័ត៌មាននាក្រុងប៉ោយប៉ែតបានលើឡើងថា៖ពេលនេះពួកគាត់ត្រូវបានគេរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំងមិនថា៖ តែខាង នគរបាល ឬ កងរាជអាវុធហត្ថ ឬ ស្ថាប័នមួយចំនួនទៀត គឺនៅពេលគេបង្ក្រាបអ្វីមួយ គេកម្រ ហៅអ្នក កាសែតទៅថតផ្តិតយករូបភាពផ្ទាល់ណាស់ គឺគេអោយរូប ភាពតាមវាត់អាប់ ឬ តេលេក្រាម និង ឡាញជាដើម។ដែលពួកគាត់មិនបានទៅយកព័ត៌ជាក់ស្តែងទេ។ ពេលខ្លះផ្អូម២ទៅ៣ថ្ងៃទើបអោយគ្នាផ្សាយ ក៏មានដែរ។ ជាក់ស្តែងដូចរឿងខាងលើនេះជាដើមការបិទសិទ្ធិអ្នកកាសែតមិនអោយថតផ្តិតយករូបភាពធ្វើអោយមហាជនសង្ស័យថា៖ ការបង្ក្រាបនេះបង្កប់នូវភាព អាថ៌កំបាំង អាចជាការចចារគ្នាមិនត្រូវ ទើបចុះបង្ក្រាប ព្រោះនៅទីក្រុងប៉ោយប៉ែត ស្ទើរតែគ្រប់កន្លែងទៅហើយ តែងមានបង្កប់លក់ នូវ ម៉ូតូក្តៅ ឬ ម៉ូតូ នាំចូលពីប្រទេសថៃ អត់ពន្ធ នេះ។ សូម្បីនៅក្នុងខេត្តបន្ទាយមានជ័យ ក៏មិនខ្វះដែល តែសង្ស័យ តែគេសែនអ្នកតាត្រូវ ទើបលោក គយក្រសួងមើលមិនឃើញ និង មិនដែលបង្ក្រាបបានសោះ.!។ ករណីបង្ក្រាប ម៉ូតូ គេចពន្ធ ខាងលើនេះ ត្រូវបាន លោក ស៊ុម ចន្ទគា ក្រុមអង្គការសិទ្ធិមនុស្ស (Adhoc)បានរិះគន់យ៉ាងខ្លាំង ទៅលើចំណាត់ការ ដកហូត ដូចជា Camera ថតរូប និង លុបរូបថត នៅក្នុងទូរស័ព្ទដៃ របស់អ្នក សារព័ត៌មាន ដោយនិយាយថា ” ការដកហូតទូរស័ព្ទពីអ្នកសារព័ត៌មាន មកពីមន្ត្រីគយ និងលោកព្រះរាជអាជ្ញា របស់តុលាការគំរូ ខេត្តបន្ទាយមានជ័យ កញ្ចក់ក្រែងឆ្លុះទៅឃើញរូបខ្លួន មានធ្យូងប្រឡាក់មុខ មិនគួរខ្លាច ស្រមោលខ្លួនឯងនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1689 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7001 នាក់
ខែនេះ :
22839 នាក់
3 ខែនេះ :
77458 នាក់
សរុប :
1661385 នាក់