ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ បុរសម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម នៅ និង កន្លែងកើតហេតុ...!!!
Thu,23 August 2018 (Time 05:06 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 925នាក់)


ក្រុងប៉ោយប៉ែតៈ ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដ៏រន្ធត់ រវាងរថយន្តក្រុង(វរៈប៊ុនថាំ) ប៉ះជាមួយម៉ូតូុំម៉ាក SLAT បណ្តាលអោយបុរសម្នាក់ ស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម នៅនិងកន្លែង កើតហេតុការណ៍ បង្កការភ្ញាក់ផ្អើលទាំងយប់ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅបានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទីយប់ ត្រូវនិងថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០១៨។ បើតាមប្រភពពីអ្នកបានឃើញហេតុការខាង លើនេះ បានអោយដឹងថា៖ រថយន្តក្រុងដឹកអ្នកដំណើរម៉ាក ហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4940 (ជារថយន្តរបស់ក្រុមហ៊ុនវរៈប៊ុនថាំ) បើកបរទិសដៅ ពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ បានបុកនិងម៉ូតូម៉ាកអេសស្លេដ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-2556 បើកបរទិស ក្នុងកូលដៅ ពីកើតទៅលិច បញ្ច្រាទិសគ្នាលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៍ ដឹកអ្នកដំណើរអន្តរជាតិ ស៊ូ ជីង ប្រហែល២០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសមត្ថកិច្ចបានអោយដឹងថា៖ ក្នុងហេតុ ការណ៍នេះដែរ បណ្តាលអោយស្លាប់០១ នាក់ ឈ្មោះ វន សុភក្រ្តា អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ(អេហ្វផ្លាស់) រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនិងកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ។ លោកបានបន្តទៀតថា៖ ចំណែកអ្នកបើកបររថយន្ត ចុះរត់ គេចខ្លួនបាត់ ស្រមោលតែម្តង។ ក្នុងហេតុការណ៍នោះដែរ ក៏មានវត្តមានលោក នួន នីគីដា ជួយផ្នែកមនុស្សធម៌ ក្រុងប៉ោយ ប៉ែត បានចុះមកជួយ លាងសព បុរសរងគ្រោះ ដោយក្តីអាណិតអាសូរ ហើយថែម ទាំងជួយដឹកសព ប្រគល់អោយទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅក្រុងប៉ោយប៉ែត។ បច្ចុប្បន្នសមត្ថកិច្ច បានយកម៉ូតូរក្សាទុកនៅអធិការ ដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនែករថយន្តរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនិមិត្ត ជាបណ្តោះអាសន្ន ដើម្បីរងចាំ ម្ចាស់ក្រុមហ៊ុនរថយន្តក្រុង ដឹកនាក់ដំណើរ(វរៈប៊ុនថាំ) ចូល ខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1290 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6602 នាក់
ខែនេះ :
22440 នាក់
3 ខែនេះ :
77059 នាក់
សរុប :
1660986 នាក់