ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អំពាវនាវ អោយម្ចាស់រថយន្ដ ប្រុងប្រយ័ត្នខ្ពស់ ចំចំពោះក្រុមចោរ លួចរថយន្ត...
Fri,24 August 2018 (Time 10:57 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 999នាក់)


ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្ត អំពាវនាវ អោយម្ចាស់រថយន្ដ ប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមចោរលួចរថយន្ត មុខសញ្ញាចាស់១ក្រុមមាន​គ្នាជាច្រើននាក់ ប្រើរថយន្តជាមធ្យោបាយដឹកបក្ខពួក ទៅ​ទម្លាក់​ចុះ​តាម​គោលដៅ​ នៅតាមបណ្តោយផ្លូវជាតិ ផ្លូវក្នុងខេត្ត ហើយ​បើ​មើលឃើញ​មាន​រថយន្ត​តូច​ ម៉ាកតូយ៉ូតាកាមរី បា​ឡែ​ន ឬ​ រថយន្តតូច រថយន្ត២បាំង ឬក៏រថយន្តម៉ាក់ផ្សេងៗ គឺពួកគេមួយក្រុម តែងតែចូលលួច នៅ ចាប់ពាក់កណ្តាលអាធ្រាត នឹងចូលលួច នៅទៀបភ្លឺ។ មុខសញ្ញាមួយក្រុមនេះ បាន​លួច​រថយន្ត​ចំនួន០៣គ្រឿង នៅ​ខេត្តបន្ទាយមានជ័យ និង​លួច​នៅ​ខេត្ត​ ដ៏ទៃទៀត បាបានមួយចំនួនផងដែល តែ​តែការបង្ក្រាបមិនទាន់បានដូចគ្នានោះទេ។ ហេតុដូចនេះ​សមត្ថកិច្ចសុំណូមពរ ដល់បងប្អូនម្ចាស់រថយន្ត បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​បាត់បង់​ខូចខាត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បានដាក់​បញ្ជារ​តឹងរឹង​ណាស់ ក្នុង​រឿងនេះ​ដើម្បីឱ្យ​កម្លាំង​លោក ឈ្មុសឈ្មុល​ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាប​មុខសញ្ញា​នេះ។ លោក​បន្តថា បើ​យោងតាម​ការពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ក្រុមចោរ​ទាំងនោះ​មាន​គ្នាច្រើន​នាក់ ហើយ​បាន​ជិះ​រថយន្ត​ម៉ាក់​តូយ៉ូតា ឡិច​ស៊ី​ស ជា​មធ្យោបាយ ក្នុងការ​លួច​រថយន្ត។ បើតាមលោកស្នងការរងបានបន្តទៀតថា៖ រឿងករណីនេះ ដែលចោរតែលួចបានរថយន្តចំនួន០៣គ្រឿងផងដែលរួមមានៈ ទី១-កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ចន្លោះ​ម៉ោង១រំលង​អ​ធ្រា​ត្រ​ ដល់ម៉ោង០៨ និង៣០នាទីព្រឹក នៅ​ចំណុច​មុខ​វិមាន​រៀម ក្នុងភូមិ/សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លួច​រថយន្ត១គ្រឿង ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស​សេរី២០០២ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​2A-5396 ជា​របស់​ជនរងគ្រោះ​ ឈ្មោះ ថាប់ ផា​វិ​ន ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក មក​ស្នាក់ នៅបណ្តោះអាសន្ន នៅភូមិ សង្កាត់​កើតហេតុ។ ទី២-កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង១១និង៣៦នាទី​យប់​នាទី លួច​រថយន្ត១គ្រឿង ម៉ាក​កា​មរីបាឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5154 លេខ​តួ4T1BE32K22U050366 នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ដែលមាន​ម្ចាស់​ ឈ្មោះ មឿង ស៊ី​ម៉ុ​ល ភេទ​ប្រុស អាយុ៥៨ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ ទី៣-កាលពី​យប់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ចោរ​បាន​កាត់​របង​ផ្ទះ​ចូលមក​លួច​ឡាន​តូយ៉ូតា​កាមរី​បា​ឡែ​ន​ស៊េរី​ឆ្នាំ២០០៣ ពាក់​ស្លាក លេខ​២X ៣៩៤៨ ពណ៍​ទឹកមាស របស់​ឈ្មោះ ម៉ក់ ការេ​ន ភេទ​ប្រុស​អាយុ៤១ឆ្នាំ នៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែល​យកមក​លាង នៅ​កន្លែង​របស់​ ឈ្មោះ អឹង​ សំអាត ភេទ​ប្រុស អាយុ៤៨ឆ្នាំ នៅ​ភូមិ​ខាងលើ។ ស្នងការនគរបាល​ខេត្ត ក៏បាន​អំពាវនាវ​អោយបងប្អូន ប្រញាប់សហការ និង រាយការណ៍បន្ទាន់ មកនគរបាលបាលជំវិញមូលដ្ឋាន ដែលមិនប្រក្រតី ដែលមានមុខសញ្ញា សង្ស័យថា៖ ជាចោរលួចរថយន្ត ជាក្រុមទាំងអស់នោះ សូមបងប្អូនប្រជាពលរដ្ឋ ប្តល់ព័ត៌មានភ្លាមៗ ជូនសមត្ថកិច្ច ដើម្បីសមត្ថកិច្ច រាយបណ្តាញស្ទាក់ ចុះធ្វើការបង្ក្រាបចាប់ចោរទាំងមក ផ្តន្ទាទោសតាមចាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
831 នាក់
ម្សិលមិញ :
800 នាក់
សប្តាហ៍នេះ :
5570 នាក់
ខែនេះ :
23074 នាក់
3 ខែនេះ :
74556 នាក់
សរុប :
1669661 នាក់