ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំ ណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប...
Sun,26 August 2018 (Time 10:17 AM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 971នាក់)


ខេត្តកែប៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ត្រូវបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និង ជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នៅក្នុងពិធីនេះដែល ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ប្រធាន អនុប្រធាន មន្ទីរអង្គភាពជំនាញ អាជ្ញាធរដែនដី និង កងកម្លាំងនគរបាលទូទាំងខេត្តកែប ផងដែល។ ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តមឧត្តមសេនីយ៍ឯក អីុង សំអុល អតីតស្នងការនគរបាលខេត្តកែបបានអោយដឹងថា៖ កម្លាំងនគរបាលក្នុងអង្គភាព មានក្របខណ្ឌសរុប ៣៨១នាក់ ស្រី៣៥នាក់ ក្នុងនោះថ្នាក់ខេត្តមានចំនួន២៩៨នាក់ និង ថ្នាក់ក្រុង ស្រុកមាន ចំនួន៨៣នាក់ ហើយកម្លាំងបានរៀបចំក្រុម ចម្រុះ នគរបាលខេត្តចំនួន៧ក្រុម សម្រាប់បង្កាបង្ក្រាប បទល្មើសផ្សេងៗ និងថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ក្នុងសង្គម។ ពិធីនេះត្រូវបានប្រកាសផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី បែន តារា អតីតស្នងការរងខេត្តព្រះសីហនុ ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួស ឯកឧត្តម ឧត្តមសេនីឯក អីុង សំអុល ដែលត្រូវចូលកាន់តំណែងថ្មី ជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល រដ្ឋបាល។ ក្នុងឱកាសនោះលោក កែន សត្ថាអភិបាលខេត្តកែប បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាលទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយ ចិត្ត កម្លាំងស្មារតី ក្នុងការចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ពិសេសការរក្សាសណ្តាប់ធ្នាប់ អោយមានរបៀបរៀបរយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងមក។ ជាមួយនេះដែរលោកអភិបាលខេត្តកែប ក៏សូមសំដែងការអបអរសាទរ ដែលនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើតែងតាំង និងផ្ទេរភារកិច្ច ដល់លោកស្នងការនគរបាលចាស់ និង ថ្មីទាំង២រូប ដោយការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលនេះ គឺជាការផ្លាស់ប្តូររដ្ឋបាលធម្មតា តាមកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក ក៏បានជំរុញដល់ស្នងការនគរបាលខេត្តកែប ដែលទើបតែប្រកាសថ្មីនេះ ត្រូវសិក្សា និង យកគំរូតាមលោកស្នងការចាស់ ហើយត្រូវស្វែងយល់ពីភូមិសាស្ត្រ ហើយត្រូវយល់អោយច្បាស់ នូវតួនាទីរបស់ខ្លួន និងត្រូវគោរពតាមបទបញ្ជាថ្នាក់លើអោយបានខ្ជាប់ខ្ជួន ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះដើម្បីសម្រួលការងារអោយបានជោគជ័យ និង ដំណើរការបានល្អ កប្បីត្រូវខិតខំរៀនសូត្រ យកបទពិសោធន៍បន្ថែមទៀតដើម្បីអង្គភាពរបស់យើង មានភាពរឹងមាំ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានផ្តាំផ្ញើបន្ថែមដល់លោកស្នងការខេត្តកែបថ្មី ចាប់ពីពេលនេះតទៅត្រូវតែបន្តរក្សាសាមគ្គី ភាពផ្ទៃក្នុង ពង្រឹងនិងបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលទាំងអស់ គឺមិនត្រូវប្រកាន់បក្សពួក ឬក្រុមណាឡើយ ត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ អោយស្របតាមទិសដៅដែលថ្នាក់លើប្រគល់ជូន។ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភថវិកាដល់អង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបី នូវ ថវិការមួយចំនួនផងដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1143 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6455 នាក់
ខែនេះ :
22293 នាក់
3 ខែនេះ :
76912 នាក់
សរុប :
1660839 នាក់