ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និង ម៉ូតូបណ្តាលអោយ រងរបួសធ្ងន់ស្រាល០៣នាក់ លើផ្លូវជាតិ33A...
Mon,27 August 2018 (Time 08:37 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 889នាក់)


ខេត្តកែប៖ មនុស្សបីនាក់(ក្នុងចំណោមនោះមានក្មេងម្នាក់) បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ដោយគ្រោះថ្នាក់នេះផ្តើមឡើងដោយភាគីម្ខាងស្រវឹងជិះម៉ូតូមិនគោរពផ្លូវអទិភាពទើបបង្កជាគ្រោះថ្នាកបែបនេះ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រលប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងវត្តកែវក្រសាំង ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ខេត្តកែប លើកំណាត់ផ្លូវលេខ33A។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូទាំងពីរគ្រឿងជិះស្របគ្នាមកពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះមកដល់កន្លែងគ្រោះថ្នាក់ស្រាប់តែម៉ូតូទាំងពីរខាងលើប៉ះទង្គិចគ្នាប្រាវ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាលទាំងអស់គ្នាតែម្តង។នគរបាលបានបញ្ជាក់ទៀតថា ភាគីរងរបួសស្រាលជិះម៉ូតូC125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កែប1A-1890 បើកបរដោយឈ្មោះ ប៉ាល់ ពាន អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប​ របួសស្រាល។ចំណែកអ្នករួមដំណើរ ឈ្មោះពេញ ចាន់ដារ៉ា ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាចៅ រស់នៅជាមួយគ្នា។ដោយឡែក ម៉ូតូភាគីម្ខាងទៀតម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-5338 បើកបរឈ្មោះ ឈួន សុវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប។ប៉ូលិសបានបង្ហើបថា គ្រោះថ្នាក់នេះកើតឡើងដោយសារភាគីម្ខាងស្រវឹងស្រាហើយបើកបរមិនគោរពច្បាប់។ ក្រោយពេលកើតហេតុ អ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកែបដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តកំពត។ចំណែកមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប សម្រាប់ដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1078 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6390 នាក់
ខែនេះ :
22228 នាក់
3 ខែនេះ :
76847 នាក់
សរុប :
1660774 នាក់