ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
យោធាក្នុងវរ:សេនាតូចលេខ៥៣៤ ទទួល ស្គាល់ថា៖ បើកកន្លែងបញ្ជល់មាន់មែន តែជាខ្នាតតូច និងឱ្យបិទវិញបើប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់
Mon,27 August 2018 (Time 08:58 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 887នាក់)


ខេត្តប៉ៃលិន៖ ទាប់ពីសារព័ត៌មាន បានចុះផ្សាយថា បន្ទាយយោធាមួយកន្លែងកំពុងក្លាយទៅជាកំផែងការពារយ៉ាងរឹងមាំ ដល់ពួកអ្នកលេងល្បែងស៊ីសង ដោយបង្កើតសង្វៀនបញ្ជល់មាន់ ហើយដំណើរការយ៉ាងរលូនជិតមួយឆ្នាំទៅហើយនេះ ។ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ជួបជាមួយមន្ត្រីយោធាវរ:សេនាតូចលេខ៥៣៤ ដែលកំពុងស្នាក់នៅក្នុងបន្ទាយបានទទួលស្គាល់ថា៖ ពួកគេបើកកន្លែងបញ្ជល់មាន់មែន តែលេងតិចតួចប៉ុណ្ណោះ បើសិនជាប៉ះពាល់ដល់ សណ្តាប់ធ្នាប់សន្តិសុខសង្គមនឹងបញ្ឈប់ភ្លាមៗ ។ សូមបញ្ជាក់ថា សង្វៀនបញ្ជល់មាន់គ្មានច្បាប់ទម្លាប់មួយកន្លែង ស្ថិតនៅក្នុងបន្ទាយយោធាក្នុងវរ:សេនាតូចលេខ៥៣៤ ក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។សង្វៀនបញ្ជល់មាន់ដ៏ធំនេះ បានជ្រកនៅក្នុងកំផែងបន្ទាយយោធាដ៏រឹងមាំ ដោយបើកដំណើរការជិត១ឆ្នាំមកហើយ។ ក្នុងមួយសប្ដាហ៍គេបើកទទួលអ្នកលេងចំនួន២ថ្ងៃ គឺនៅថ្ងៃពុធ និងថ្ងៃសៅរ៍ ។ អ្នកដែលញៀននឹងល្បែងបញ្ជល់មាន់នេះ មានរាប់រយនាក់ គ្រប់សមាសភាព ខណ:ពេលដល់ថ្ងៃណាត់ផ្គូរផ្គងមាន់ម្ដងៗ គឺនាំគ្នាបើករថយន្តមកពីតាមបណ្ដាស្រុកនានាទូទាំងខេត្ត និងមកពីខេត្តបាត់ដំបងផងដែរ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ប្រហែលជាទីតាំងសង្វៀនបញ្ជល់មាន់នេះ មានសុវត្ថិភាពល្អ មានភាពកក់ក្ដៅក្នុងការភ្នាល់ល្បែងស៊ីសងហើយ ព្រោះទីតាំងនេះ ហ៊ុំព័ទ្ធដោយកំផែងយោធាយ៉ាងរឹងមាំ ដែលសមត្ថកិច្ចជាច្រើនមិនអាចទៅរំខានក្នុងការលេងល្បែងមួយនេះ ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេង ស៊ីល ជានាយសេនាធិការនៃបន្ទាយយោធាវរ:សេនាតូចលេ៥៣៤ បានឱ្យដឹងថា ពិតជាមានការបើកលេងល្បែងបញ្ជល់មាន់នៅក្នុងបន្ទាយរបស់ខ្លួនមែន តែលេងតិចតួចប៉ុ ណ្ណោះ មិនធំដុំដូចជាការចុះផ្សាយនោះទេ ។ លោកបន្តទៀតថា ការលេងល្បែងនេះ គឺភាគច្រើនជា កូនទាហាននៅក្នុងបន្ទាយគេនាំគ្នាវ៉ាងមាន់លេងប៉ុណ្ណោះ មិនបានដាក់លុយកាក់អ្វីច្រើន ដូចការចោ ទប្រកាន់នោះទេ ហើខាងលោកនឹងឱ្យបិទបញ្ឈប់លេងល្បែងមួយនេះទៀត ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលរស់នៅតំបន់យោធានោះ មានការព្រួយបារម្ភ ពីភូមិឃុំសុវត្ថិភាព ខណ:ល្បែងបញ្ជល់មាន់ដែលច្បាប់ហាមឃាត់ ត្រូវបានគេបើកលេងនៅក្នុងបន្ទា យយោធា ដោយតែងតែឃើញអ្នកញៀននឹងល្បែនេះ នាំគ្នាជិះម៉ូតូ រថយន្តស្ពាយ ឬបីមាន់ជល់ចូលទៅក្នុងបន្ទាយយ៉ាងគគ្រឹកគគ្រេង រៀងរាល់សប្ដាហ៍តែម្តង ។ តែគេមិនឃើញមានការហាមឃាត់ពីអាជ្ញាធរណានោះឡើយ ដោយចេះតែឱ្យបើកលេងយ៉ាងរលូនតែម្តង ជាពិសេសនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ គេឃើញអ្នកញៀននឹងល្បែងបញ្ជល់មាន់ នៅតែបើកបររថយន្តឡិចស៊ិសបី ស្ពាយមាន់ បម្រុងនឹងយកទៅលេងនៅក្នុងបន្ទាយយោធាខាងលើដដែល លុះឃើញភ្នាក់ងារសារព័ត៌មានចុះទៅសួរ នាំក៏នាំគ្នាបើករថយន្តគេចខ្លួនភ្លាមៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1120 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6432 នាក់
ខែនេះ :
22270 នាក់
3 ខែនេះ :
76889 នាក់
សរុប :
1660816 នាក់