ស្ត្រីម្នាក់បានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ចំណែកម្ចាស់រថយន្តបង្ក ដឹងថា៖ស្ត្រីរង្គ្រោះស្លាប់ បើករថយន្តគេចខ្លួនបាត់ស្រម៉ោល...!!!
ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តបានបុក ស្ត្រីម្នាក់ ដែលកំពុងធ្វើដំណើរថ្មើរជើង បណ្តាលអោយស្លាប់ ខណៈពេលដែលបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក ហេតុការណ៍នេះ កើតឡើងកាលពី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១និង០០នាទី ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសម្តីសាច់ញ្ញាតិម្នាក់ ត្រូវជាបងថ្លៃជនរងគ្រោះ បានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង លក្ខណា ភេទស្រី អាយុជាង ៣០ ឆ្នាំ មានមុខរបរ ជាអ្នកសំអាងការ មានទីតាំងក្នុងផ្សារកណ្តាល តូបC១១មានស្រុក កំណើត រស់នៅអូរញរឃុំ បឹងព្រីងស្រុកថ្ម គោលខេត្តបាត់ដំបង។
ចំណែកឯរថយន្តបង្ករ ម៉ាកហាយឡែនឌ័រ ព៌ណខ្មៅពាក់ផ្លាក លេខភ្នំពេញ2V2879 បើកបរពីកើត ទៅលិចក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុក ស្ត្រីជនរងគ្រោះនេះតែម្តងទៅ។
សាច់ញ្ញាតិជនរងគ្រោះ បានបន្តទៀតថា៖ក្រោយពី មានហេតុការណ៍រថយន្តបុកភ្លាមៗ ខាងរថយន្តក៏បានដឹក ជនរងគ្រោះយកទៅមន្ទី ពេទ្យបង្អែកដីថ្មី២ ដោយឃើញមានសភាពធ្ងន់ធ្ងរ ពេកខាងមន្ទីរពេទ្យក៏ បានយករថយន្តសង្គ្រោះដើម្បី ដឹកបន្តរយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកមង្គលបូរីតែអកុសល់ស្ត្រី រងគ្រោះនេះបានស្លាប់ បាត់បង់អាយុជីវិតតែម្តងទៅ។
ឯរថយន្តបង្កក្រោយពីបានដឹកជនរង្គ្រោះទៅដល់ មន្ទីពេទ្យបង្អែកដីថ្មី២ នឹងបន្តរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកដីថ្មី២ ដឹកបន្តរទៅមន្ទីពេទ្យ បង្អែកស្រុកមង្គលបូរីព្រមទាំងទទួលដំណឹងថា៖ ជនរងគ្រោះបានស្លាប់ទៀត ក៏បានបើករថយន្តរបស់ខ្លួនគេចបាត់ស្រមោល។
លោកអនុសេនីយ៍ឯក សុិន ដូនី នាយរងនគរបាល ផ្នែកចរាចរណ៍ក្រុង ប៉ោយប៉ែត បានឱ្យដឹងថា៖ ក្នុងហេតុការណ៍ខាងលើនេះ លោកកំពុងចុះធ្វើការ សុើបអង្កេត ដើម្បីរករថយន្តបង្កខាងលើ យកមកដោះស្រាយទៅតាមផ្លូវច្បាប់។
ចំណែកសាកសពស្ត្រី រងគ្រោះត្រូវបានសាច់ ញ្ញាតិរៀបចំដឹកបញ្ជូនតាមរថយន្ត ដើម្បីបន្តរយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកំណើត៕