ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អនិច្ចាជីវិត.!ពលករខ្មែរអឺយ.! ឆ្លងដែនទៅធ្វើការនៅស្រុកគេ បែជាចោលជីវិតនៅតាមផ្លូវ...!!!
Tue,28 August 2018 (Time 06:48 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1098នាក់)


ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរ ចំនួន ៤ នាក់  រួមជាមួយនិង អ្នកបើកបររថយន្តដែលជាជនជាតិថៃ  បានរងរបួសធ្ងន់ធ្ងរ និងស្លាប់បន្ទាប់ពីរថយន្តនេះបានបើកបរក្នុងល្បឿនមួយយ៉ាងលឿននិងទំនងជាមានការងងុយដេកផងក៏បានរេចង្កូត ធ្លាក់ផ្លូវបុកទៅនឹងគុលដើមឈើ យ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨។ លើកំណាត់ផ្លូវ រុាំងសុីត ត្រង់ចន្លោះបង្គោលគីឡូមែត្រ លេខ ៥៣ និង ៥៤ ក្នុងភូមិ១០ឃុំបាងអរ ស្រុកបានណា ខេត្តណៈខនណាយ៉ុកប្រទេសថៃ ។ នៅកន្លែងកើតហេតុគេសង្គេតឃើញមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡា ពាក់ស្លាកលេខ បាងកក ៤៨៨៣ ដោយបានបើកបរធ្លាក់ចេញពីផ្លូវទៅបុកនឹងគល់ឈើមួយដើមយ៉ាងធំ បណ្តាលអោយតួរថយន្តខូចខាតស្ទើរទាំងស្រុង ព្រមទាំងធ្វើអោយមនុស្សចំនួន ៥ នាក់កៀបជាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។ បន្ទាប់ពីក្រុមតម្រួតបានចុះពិនិត្យ គឺបានអន្តរាគមន៍ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែលដើម្បីគាស់ទាញយកមនុស្ស ដែលជាប់នៅក្នុងរថយន្ត ជាក់ស្តែងគឺអ្នកបើកបរដែលមាន ឈ្មោះ ឆាត់ឆៃ ប៉ាន់យ៉ា រួមជាមួយនិងអ្នកដែល អង្គុយក្បែរ ត្រូវបានកៀបស្លាប់ដោយឡែកមនុស្សចំនួន៣នាក់ទៀត ដែលអង្គុយនៅផ្នែកខាងក្រោយបានរងរបួសធ្ងន់ព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជាបន្ទាន់ផងដែល ដែលពួកគេទាំង៤នាក់នេះ គឺជាពលករខ្មែរ ដែលត្រូវបានរថយន្តដឹកទៅបម្រើការងារ នៅក្នុងខេត្តប៉ាធុមថានី ។ ពាក់ព័ន្ធនឹងបញ្ហានេះដែល សមត្ថកិច្ចបានសន្និដ្ឋានថា៖ អ្នកបើកបរអាចប្រើប្រាស់ល្បឿនលឿន ឬ ក៏អាចមានការងងុយដេកផងទើបធ្វើអោយរថយន្តធ្លាក់ផ្លូវបែបនេះបច្ចុប្បន្នសពកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិ ដើម្បីបញ្ជូនត្រឡប់ទៅកាន់ស្រុកកំណើតវិញ ធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1145 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6457 នាក់
ខែនេះ :
22295 នាក់
3 ខែនេះ :
76914 នាក់
សរុប :
1660841 នាក់