ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ផ្លូវជាតិលេខ៣៣ ខេត្តកំពត និង កែប ត្រូវបានក្រុមការងារជំនាញ ជួសជុលយ៉ាងមមា ញឹក បន្ទាប់ពីអាកាសធាតុ អំណោយផល...
Mon,27 August 2018 (Time 05:52 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 935នាក់)


ខេត្តកំពត៖ ក្រុងកែបៈ បន្ទាប់ពីអាកាសធាតុអំណោយផល គឺពុំមានភ្លៀងធ្លាក់បង្កបញ្ហានោះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នេះ ក្រុមការងារជំនាញក្នុងខេត្តកំពត បានខិតខំជួសជុលផ្លូវជាតិលេខ៣៣យ៉ាងមមាញឹក ចាប់ពីទីប្រជុំជន ផ្សារជុំគ្រៀល រហូតដល់ភូមិសាស្ត្រឃុំត្រពាំងសង្កែ នៃស្រុកទឹកឈូ ខេត្តកំពត។ ជាទូទៅ ចំណុចដងផ្លូវខាងលើ ដែលមានចំងាយប្រមាណ៩គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាអេង បន្តរហូតដល់ចំណុចចំការសាវម៉ាវ នៃភូមិសាស្ត្រឃុំត្រពាំងសង្កែ ស្ថានភាពផ្លូវបានរងការខូចខាតស្ទើទាំងស្រុងខណៈមានរថយន្តខ្នាតធំផ្ទុកធ្ងន់ៗបើកសង្កត់ពីលើគ្មានអាសូរ ហើយគាប់ជួននៅពេលថ្មីៗនេះខេត្តកំពតក៏បានរងនូវគ្រោះធម្មជាតិ គឺភ្លៀងធ្លាក់ជាប់ៗគ្នាមិនឈប់ ទើបបណ្តាល ឱ្យដងផ្លូវនេះមិនអាចទប់ទល់នឹងទម្ងន់យ៉ាងធ្ងន់របស់រថយន្តនោះបានឡើយ។ ទោះជាមានការជួសជុលផ្លូវបែបនេះក៏ដោយ នៅតែមានមជ្ឈដ្ឋានជាច្រើនបានលើកឡើងរិះគន់ទៅលើផ្នែកម៉ៅការស្ថាបនាផ្លូវកន្លងមកដោយគ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ ពោលគឺកេងបន្លំគុណភាពធ្វើឲ្យដងផ្លូវងាយឆាប់ខូចខាត និយាយឲ្យចំ គឺការធ្វើផ្លូវរមែងអនុវត្តតាមគោលការណ៍ ចាក់ស្តើងសីុក្រាស់ ចាក់ក្រាស់សីុស្តើង ទើបផ្លូវគ្មានគុណភាពបែបនេះ។ជាក់ស្តែងផ្លូវជាតិចំណុចខេត្តកំពតមួយចំនួន ដូចជាផ្លូវជាតិលេខ៣ ផ្លូវ ជាតិលេខ ៣៣ ជាដើមរូវរងការខូចខាតស្ទើតែទាំងស្រុងតែម្តង។មជ្ឈដ្ឋានដដែលបានបញ្ជាក់ថា ក្នុងការស្ថាបនាផ្លូវមួយខ្សែរាប់រយគីឡូ ម៉ែត្រ គឺមានក្រុមហ៊ុនម៉ៅការជាច្រើនបានដេញថ្លៃធ្វើផ្លូវ ដោយក្រុមហ៊ុនខ្លះដេញបាន ១០គីឡូម៉ែត្រ ខ្លះតិចឬលើសពីនេះ ហើយនាំគ្នាអនុវត្តការងារទៅតាមជំនាញ។ ប៉ុន្តែក្នុងចំណោមផ្លូវរងការខូចខាតខ្លាំង គេបានសង្កេតឃើញផ្លូវតភ្ជាប់ពីទីប្រជុំជនក្រុងកំពត ឆ្ពោះទៅកាន់បណ្តាស្រុកមួយចំនួននៃខេត្តកំពត ដូចជាផ្លូវជាតិលេខ៣ពីផ្លូវរថភ្លើងខេត្តទៅដល់ចំណុចភូមិសាស្ត្រស្រុកដងទង់ និងផ្លូវជាតិលេខ៣៣ពីភូមិតាអេង មកដល់ចំការសាម៉ាវ នៃភូមិសាស្ត្រឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។គេបានអះអាងថា ផ្លូវខាងលើនេះពិតជាឆាប់រងការខូចខាតមិនដឹងមកពីកត្តាធម្មជាតិ ការស្ថាបនាខ្វះបច្ចេកទេស ឬការកេងបន្លំគុណភាពនោះទេ។ មជ្ឈដ្ឋានបានលើកឡើងទៀតថា ដងផ្លូវមួយនេះគេតែងតែជួសជុលមិនចេះស្បើយ ហើយក៏ក្លាយជាផ្លូវធ្វើជាប់រហូតផងដែរដោយឡែកចំពោះ កំណាត់ផ្លូវជាតិលេខ៣៣ចំណុច ចន្លោះគីឡូម៉ែត្រ ២៤+៥០០ រហូតដល់គីឡូម៉ែត្រ ២៥+២០០ ត្រូវបានក្រុមការងារជំនាញ ចាប់ផ្តើមជួសជុលយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រួលការលំបាកដល់អ្នកដំណើតាមមធ្យោបាយនានា។ គួរបញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ៣៣ពីខេត្តកំពតមកដល់ស្រុកកំពង់ត្រាច មានប្រវែង៣៦គីឡូម៉ែត្រ ត្រូវរងការខូចខាតជាច្រើនអន្លើ ក្នុងចំណោមនោះ ដងផ្លូវជាតិលេខ៣៣ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តកែប គឺរងការខូចខាតមួយផ្នែកប៉ុណ្ណោះ ដោយឡែកចំពោះចំណុចផ្លូវចាប់ពីទីប្រជុំជនឃុំជុំគ្រៀលរហូតដល់ចំណុចភូមិកំពង់កែស ឃុំត្រពាំងសង្កែ ដែលមានចម្ងាយប្រមាណជិត៩គ.ម នោះ បានរងការខូចខាតយ៉ាងដំណំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
987 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6299 នាក់
ខែនេះ :
22137 នាក់
3 ខែនេះ :
76756 នាក់
សរុប :
1660683 នាក់