សមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ប្រមាណ១៧ តោន ស្ថិតនៅខណ្ឌឫស្សីកែវ...!!
រាជធានីពេញ៖ កម្លាំងជំនាញ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីកាំកុងត្រូល និង អាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងវេចខ្ចប់ ប៊ីចេងក្លែងក្លាយ សរុបទម្ងន់ទាំងអស់ប្រមាណ ១៧តោន ក្នុងផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះ។
សមត្ថកិច្ចចម្រុះ បានឆ្មក់ចូលបង្ក្រាប ទីតាំងវេចខ្ចប្ចប់ ប៊ីចេង ក្លែងក្លាយ ខាងលើ ក្រោមការដឹកនាំផ្ទាល់របស់លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង បានសហការ ជាមួយមន្ត្រី
កាំកុងត្រូល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដោយ មានការសម្របសម្រួល ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេង ក្លែងក្លាយ មួយកន្លែង ផ្ទះដែលមានទីតាំងផលិត ឈ្មោះ លោកស្រី សុខ វួចលីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។
ក្នុងកិច្ចចុះប្រតិបត្តិការ និងដកហូត សមត្ថកិច្ចរកឃើញទីតាំងនេះ ដែលបានវេចខ្ចប់ ប៊ីចេងក្លែងក្លាយ និង ភ័ស្តុតាងរួមមាន: ប៊ីចេង បាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរ ចំនួន ១២៥ បាវ ប៊ីចេង រាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេង ច្រករួច(500g) ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cup ចំនួន ៤៧ កេស បប៊ីចេង សញ្ញារូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២គ្រឿង ជញ្ជីងថ្លឹង ២គ្រឿង បាវ រូបវែក ៩៣បាវ និងប៊ីចេងរាយ មិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទម្ងន់ ទាំងអស់ប្រមាណ ១៧ តោន។
បច្ចុប្បន្ន ម្ចាស់ផលិត ប៊ីចេង ដែលមានទីតាំងខាងលើ រួម និង ប៊ីចេង ក្លែងក្លាយ ត្រូវបានសមត្ថកិច្ច ដកហូត និង យកម្ចាស់ មកសួរនាំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕