ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សង្វៀនបញ្ជុលមាន់លាក់ខ្លួនក្នុងព្រៃ ដែលល្បីថា៖ គ្មានសមត្ថកិច្ចហ៊ានបង្ក្រាបនោះ.! ពេលនេះ ត្រូវបានអាជ្ញាធរស្រុកភ្នំស្រួច ធ្វេីការបង្ក្រាប និង ដុតកំទេចចោល...
Tue,28 August 2018 (Time 02:47 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1263នាក់)


ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច​ ដឹកនាំ​ដោយ លោក ហន ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំស្រួច បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងសង្វៀនបញ្ជុលមាន់ លាក់ខ្លួនក្នុងព្រៃមួយកន្លែង និង បានដកហូតសម្ភារៈ សង្វៀនជុលមាន់ យកដុតកំទេចចោលផងដែល នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ នៅ​ចំណុច​ព្រៃ​ចម្ការ​មាត់​អូរ​ ខាងជើងភូមិ ចម្ការចេក ចម្ងាយ​ប្រហែល ៣-៥ គីឡូម៉ែត្រ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកបានដឹកនាំកំលាំងចុះបង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​បញ្ជុលមាន់ មួយកន្លែង នៅ​ចំណុច​ខាងលើ​ ដោយជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឆ្មកើ ចុះទៅដល់ទីតាំងនោះផ្ទាល់ ក្រុម​អ្នកញៀន​ល្បែង​បាននននាំគ្នារត់ព្រោងព្រាតប្រាសខ្លួនចូលព្រៃ ចូល​ចម្ការបាតជើងសព្រាត សល់​តែ​វត្ថុតាង​ប៉ុណ្ណោះ ។ រីឯសម្ភារៈដែលសមត្ថកិច្ចប្រមូលបានរួមមាមមាន កៅអី​ជ័រ សម្រាប់​អង្គុយ​ចំនួន៨៥ កៅអី, ស៊ុម ក្រុងមាន់ជុល ចំនួន១០, តង់​តង់កៅស៊ូប្រក់ដំបូលចំនួន១៣, ចាន និង​ គម្របបាញ់អា ប៉ោង១ឈុត, ជញ្ជីង​ថ្លឹង​មាន់១, គ្រែឈើ១, តុ​ដែក១, ។ វត្ថុតាងដកហូតទាំងអស់លើកលែងតែម៉ូតូ និង​ រថយន្ត ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ដ និង សមត្ថកិច្ច បានដុត​កម្ទេច​សម្ភារ​ចោល​ នៅនឹងកន្លែងទីតាំងជុលមាន់ខុសច្បាប់ខាងលើនេះតែម្តង។ រីឯ​ ម៉ូតូចំនួន១២គ្រឿង និង​ រថយន្ត៧គ្រឿង ដែលជា​របស់​អ្នកលេង​ល្បែង​ជុលមាន់ ត្រូវ​បានបញ្ជូនទៅ​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ចំណាត់​ការបន្ត ។ បើយោងមតិពីប្រជាពល់រដ្ឋ បាននិយាយតៗថា៖ បើ​ទុកអោយអោយអស់លោក នគរបាលមូលដ្ឋានចុះបង្ក្រាប មិនមិនងាយបង្ក្រាបបាននោះទេ.! ទាល់តែលោក​អភិបាលស្រុក​ដឹកនាំ​ផ្ទាល់​ទើប​សម្រេចបាន​ល​ទ្ឋ​ផល​ល្អ​បែបនេះ ។ ដោយឡែក មតមតិមួយចំនួនទៀតបានលើកឡើងថា៖ បើ​បើបង្ក្រាបកន្លែងល្បែងសង្វៀនបញ្ជុលមាន់នេះហើយនោះ គួតែលោកមានចំណាត់ការលេីម្ចាស់សង្វៀននោះផង ហេីយសូមអោយលោកអភិបាលស្រុកភ្នំស្រួចធ្វើការបង្ក្រាបបន្ត ល្បែងឆ្នោត នៅតាមទីផ្សារនានា ក្នុងស្រុក​ភ្នំស្រួច​ផង ទើប​យុត្តិធម៌ ព្រោះថា​៖ មេឆ្នោតធំៗ នៅផ្សារត្រពាំងក្រឡឹងមួយចំនួន ក៏​ជាប់​សាច់ឈាម​ជាមួយ​មន្ត្រីនគរបាល​ស្រុក​ផងដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
892 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6204 នាក់
ខែនេះ :
22042 នាក់
3 ខែនេះ :
76661 នាក់
សរុប :
1660588 នាក់