អនិច្ចាសង្ខារមិនទៀងទាត់.!បានមកឆក់ផ្តាច់ជីវិត មួយប្រព្រិចភ្នែក គឺដោយសារតែគ្រោះ ថ្នាក់ចរាចរណ៍ ដោយយៈថាហេតុ..!!!
ខេត្តព្រៃវែង៖ ប្ដីប្រពន្ធ០២ នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ខណៈប្រពន្ធគាបជាប់រនាំងដែក រីឯប្ដីហោះចូលទឹក ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បង្កឡើងដោយរថយន្ត ហ៊ីយ៉ាន់ដាយ ចុះពីលើស្ពាន ស្រាប់តែ.!ដាច់ហ្វ្រាំង ផ្លោងបុកម៉ូតូ រួចហោះចូលទឹក បើកបរក្នុងកូលដៅបញ្ច្រាស់ទិសគ្នា។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ០១ ចំណុចខាងកើតគល់ស្ពានអ្នកលឿង ចំងាយ ១៥០ ម៉ែត្រ ក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ(ក)ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីវេលាម៉ោង១២ និង ២៥ នាទី រសៀថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៨។
លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍បានអោយដឹងថា៖ ករណីនេះបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាកហីុយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ3C.8836 បើកបរដោយឈ្មោះ ស៊ុត សាវុធ ភេទប្រុសអាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រស់នៅឯខេត្តកំពត។ ដោយបើកក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានអ្នកលឿង ហើយបានដាច់ទុយោហ្រាំ្វង ជាន់មិនស៊ី ធ្វើអោយរថយន្តនោះបោះពួយយ៉ាងលឿនផ្លោង មកខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយនិង ម៉ូតូ បណ្តាលអោយភាគីខាង ម៉ូតូ រងគ្រោះបាតើបង់ជីវុត ម៉ូតូជនរងគ្រោះ ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេត្តកណ្តាល1R.1594 ក្នុងទិសដៅបញ្ច្រាស់គ្នា លុះមកដល់ចំនុច កើតហេតុត្រូវបានរថយន្ត ហោះផ្លោងមកបុកយ៉ាងពេញទំហឹង បណ្ដាលអោយឈ្មោះ ខឹម សុីឃឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហោះចូលទឹក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
និងអ្នករួមដំណើរ ឈ្មោះ ឆាយ សុភា ភេទស្រីអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរត្រូវជាប្រពន្ធ អ្នកបើកបរម៉ូតូ ត្រូវបានរថយន្តនោះបុកផ្ទប់ជាមួយម៉ូតូ គាបជាប់ និង រនាំងដែក ស្លាប់នៅកន្លែងភ្លាមៗនោះដែល។ជាមួយគ្នានោះដែល រថយន្តមិនអស់ល្បឿនបានជ្រុលហោះចូលទឹកលេចបាត់តែម្ដង។
នៅល្ងាចថ្ងៃដ៏ដែលទើបស្ទូចស្រង់រថយន្ត បាន ប៉ុន្តែមិនឃើញតៃកុងឡើយ មិនដឹងថា៖ស្លាប់ឬរស់នោះទេ.?។ ទោះបីជាយ៉ាងណា ព្រូឡានម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បានអោយដឹងថា៖ នៅមុនពេលកើតហេតុគឺតៃកុងរថយន្តបានប្រាប់រូបគេថា៖ ឯងលោតចុះទៅ ឡានយើងដាច់ហ្វ្រាំងហើយ ចុះពីលើស្ពាន លឿនណាស់ ភ្លាមៗនោះ ក៏ជ្រុលបុកម៉ូតូនិងហោះចូលទឹកបែបនេះទៅ។ ឯលោក សេង ពន្លក អធិការស្រុកពាមរក៍ បានអោយដឹងថា៖ ករណីនេះ រថយន្តបុករះ បាក់ដែកសុវត្ថិភាពតាមជាយផ្លូវចំនួន៧កង់ រីឯសាកសពទាំងពីរនាក់ប្ដីប្រពន្ធ ខាងសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក រថយន្ត និង ម៉ូតូ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រែខ្សាយ(ក) ដើម្បីចាត់ការបន្តតាមនីតិវីធី៕