ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មហាជនក្នុងខេត្តកំពត រិះគន់ថា៖ ស.ជ.ណ របស់រដ្ឋបាលស្រុកកំពង់ត្រាច គ្មានប្រសិទ្ធភាពអី្វបន្តិចឡើយ.!!!
Thu,30 August 2018 (Time 06:37 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1024នាក់)


ខេត្តកំពត៖ ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចកំពុងឆ្ងល់ថា៖ ហេតុអី្វបានជារដ្ឋបាលស្រុកមិនទាន់ហ៊ានចាត់ការបុគ្គលរំលោភដីរដ្ឋ ព្រោះខណៈនេះ សេចក្តីជូនដំណឹង បានហួសសុពលភាព ជិតមួយសប្តាហ៍ទៅហើយនោះ។ បើតាមប្រភពខ្សឹបខ្សៀវបានលួចទម្លាយថា៖ ក្រោយពីអភិបាលស្រុកធ្វើសេចក្តីជូនដំណឹងអោយអ្នកបោះបង្គោល ត្រូវតែដកចេញពីបឹងឈូករបស់រដ្ឋ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នោះមក បុគ្គលខិលខូចបានសុំអន្តរាគមន៍ពីថ្នាក់លើ ដើម្បីរកជំនួយ ហើយលោកពូ សំ អេន ដែលអ្នកបោះបង្គោលរំលោភបឹងឈូក បានប្រាប់អ្នកស្រុកថា៖ ត្រឹម ស.ជ.ណ របស់រដ្ឋបាលស្រុកគឺគាត់មិនញញើតនោះទេ.! តែបើចង់អោយគាត់ដកបង្គោលចេញពីបឹងឈូកនោះ ដរាបណាមានលិខិតបញ្ជារបស់រដ្ឋបាលខេត្តកំពត ទើបអាចទៅរួច។ គេឆ្ងល់ទៀតថា៖ តើលោកធំណាទៅហ៊ានកាង និងរុញច្រានអោយបុគ្គលនេះ រំលោភយកដីបឹងឈូករបស់រដ្ឋ ដោយគ្មានខ្លាចញញើតនឹងច្បាប់បែបនេះ។ ប្រភពបានលួចបង្ហើបទៀតថា៖ តាមពិតទៅការបោះបង្គោលរំលោភយកដីបឹងឈូករាប់ហិកតា ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដូចខាងលើនេះ បានកើតឡើងតាំងពីជំនាន់អភិបាលខេត្តកំពតមុន និងអភិបាលស្រុកចាស់ ដោយមិនពាក់ព័ន្ធជាមួយអភិបាលស្រុក និង អភិបាលខេត្តបច្ចុប្បន្ននោះឡើយ។ គេបានបន្ថែមថា៖ ដីបឹងដែលគេចង់ក្រសោបនេះ ជាជ្រលងបណ្តោះទឹកជំនន់ ប៉ុន្តែត្រូវបានគេឃុបឃិតជាលក្ខណៈប្រព័ន្ធ ប៉ុនប៉ងរំលោភយក ហើយថែមទាំងលេចឮថា៖ មានគេបោះទុនជា ថវិកា រាប់មឺុនដុល្លារ ដើម្បីអោយ គេរត់ការចាក់ដីលុបបឹងឈូក និងរត់ការធ្វើប្លង់កម្មសិទ្ធិទៀតផង ប៉ុន្តែត្រូវបរាជ័យ ខណៈពលរដ្ឋរាប់រយគ្រួសារមានប្រតិកម្ម។ ជុំវិញករណីមិនទាន់បានដកបង្គោលដូចខាងលើ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់អ្នកយកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នេះថា៖ ក្រោយពីរដ្ឋបាលស្រុកចេញសេចក្តីជូនដំណឹងអោយឈ្មោះ សំ អេន ដកបង្គោលចេញពីបឹងឈូករបស់រដ្ឋ ស្រាប់តែមានអ្នកធំសុំអន្តរាគមន៍ ប៉ុន្តែទោះជា យ៉ាងណា ក៏លោកមិនព្រមអោយអ្នកណាម្នាក់រំលោភយកបឹងឈូក របស់រដ្ឋ ធ្វើជាកម្មសិទ្ធិបានជាដាច់ខាត ហើយលោកនឹងរិះរកវិធីដើម្បីដកបង្គោលក្នុងបឹងឈូករបស់រដ្ឋអោយទាល់ តែបាន។ ទោះជាបែបនេះក្តី គេបានរិះគន់ថា៖ សេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកកំពង់ត្រាច ដែលជម្រាបទៅអោយ ឈ្មោះ សំ អេន អោយដកបង្គោលចេញពីផ្ទៃបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាចចាប់ពីថ្ងៃទី១៦ និង ផុតកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ ប្រហែលជាគ្មានប្រសិទ្ធភាពនោះទេ.! ដោយសារការជូន ដំណឹង វាបានហួសកាលកំណត់រយៈពេល ៦ថ្ងៃ មកហើយ។ ដូច្នេះ ប្រជាពលរដ្ឋសំណូមពរដល់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត សូមមេត្តាជួយចាត់ការ ករណី ដូចខាងលើ ដោយក្តីអនុគ្រោះផង ព្រោះបញ្ហាដីបឹងឈូកនេះ បានក្លាយជាជំងឺរាំុរ៉ៃ ជាយូរយាណាស់មកហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
915 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6227 នាក់
ខែនេះ :
22065 នាក់
3 ខែនេះ :
76684 នាក់
សរុប :
1660611 នាក់