ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សុខា រ៉េស៊ីដេន ខុនដូមីនៀម កំពស់២១ ជាន់ ក្នុង ក្រុងប៉ោយប៉ែត ប្រកាសលក់ជាផ្លូវការ ជាមួយការផ្តល់រង្វាន់ លើកទឹកចិត្តរហូតដល់ $70,000 ដុល្លារ...
Sat,04 August 2018 (Time 01:46 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 988នាក់)


ខេត្តបន្ទាយមានជ័យ៖ ពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោងខុនដូ មីនៀម កំពស់ ២១ ជាន់ របស់ក្រុមហ៊ុន អិម អេ សុខា រ៉េស៉ីដេន ដំបូងបង្អស់នៅក្រុងប៉ោយ ប៉ែត ក្រោមអធិបតីភាព ឧកញ៉ា សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ថ្ងៃសុក ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៨។ ក្រុងប៉ោយប៉ែតៈ ដោយមើលឃើញ ពីតម្រូវ ការនៃជីវភាពរស់នៅ ទំនើបទាន់សម័យ របស់ប្រជាជាតិកម្ពុជា និងកំណើននៃជនបរទេសនាពេលបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុន អិម អេ សុខា រ៉េស៉ីដេន គ្រុប ជាក្រុមហ៊ុន អភិវឌ្ឍន៍លើវិស័យអចលនទ្រព្យដ៏ធំមួយ បានពាំនាំនូវអគារសហកម្មសិទ្ធិ ខុនដូមីនៀម កំពស់២១ ជាន់ ដែលបានប្រកាសបើកលក់ជាផ្លូវការហើយ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឧកញ៉ា សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្នុងកម្មវិធីខាងលើនេះ សារពត័មានយើងខ្ញុំឃើញថា៖ បងប្អូនអាជីវករនៅក្នុង ក្រុងប៉ោយប៉ែត អតិថិជនមកពីបណ្តាខេត្តក្រុងផ្សេងៗ និងឃើញមានវត្តមានជនបរទេស ចិន ថៃ ឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉ា ...ប្រមាណជាង ១០០០នាក់ ប្រកបដោយការចូលរួម អបអសាទរ និងរំភើបរីករាយជាខ្លាំង។ ក្នុងការបើកលក់ សម្ពោធបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បានផ្តល់រង្វាន់ជូនអតិថិជន ដែលបានចូលរួម និង អតិថិជនដែលបានទិញកន្លងមក ទាំងអស់សរុបទឹកប្រាក់ប្រមាណ $70,000 (ប្រាំពីរម៉ឺនដុល្លាសហរដ្ឋអាមេរិក) ជាការដូលើកទឹកចិត្ត សម្រាប់អតិថិជន ដែលបានផ្ដល់ទំនុកចិត្ត មកលើគម្រោង សុខា រ៉េស៊ីដេន ខុនដូមីនៀម រួមមានដូចខាងក្រោមៈ ១- រង្វាន់ទឹកប្រាក់ ៥០០០ ដុល្លារ ២- រង្វាន់ទឹកប្រាក់ ២០០០ ដុល្លារ ៣- រង្វាន់ទឹកប្រាក់ ១០០០ ដុល្លារ ៤- រង្វាន់គ្រឿងសង្ហារឹម ទឹកប្រាក់ ៣០០០ ដុល្លារ ៥-ការដូ ម៉ាស៊ីនត្រជាក់ បំពាក់គ្រប់បន្ទប់គេង រួមជាមួយរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ លោក ឈាន សុខា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិម អ សុខា រ៉េស៉ីដេន គ្រុប បានថ្លែងក្នុងកម្មវិធីនេះថា៖ កម្ពុជា ប្រទេស កំពុងមានសក្តានុពល និងអភិវឌ្ឍន៍ ស្ទើគ្រប់វិស័យ ជាពិសេសវិស័យ អចលនទ្រព្យ។ ក្រុងប៉ោយប៉ែត ជាក្រុង សក្តានុពលទី៤ ដែលប្រៀបធៀបទៅនឹងតំបន់សេដ្ឋកិច្ច ពិសេសផ្សេងៗទៀតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុងប៉ោយប៉ែត មានភាពជឿនលឿនលើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវរថភ្លើង ព្រលានយន្តហោះ តំបន់ឧស្សាហកម្ម ទេសចរណ៍ និងការវិនិ យោគ ហេតុនេះហើយទើប ក្រុមហ៊ុន អិម អ សុខា រ៉េស៊ីដេន គ្រុប សម្រេចចិត្ត ក្នុងការវិនិយោគបន្ថែម ក្នុងការកសាងគម្រោង សុខា រ៉េស៊ីដេន ខុនដូមីនៀម នៅឡើយ។ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែ បានគាំទ្រចំពោះការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន ដែលបានបង្កើតនៅគម្រោងនៃឡើង ហើយឧត្តមភាព ឥស្សរៈភាពសន្តិភាព និងការអភិវឌ្ឍន៍ ត្រូវបានកើតឡើងព្រមៗគ្នា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះការប្តេជ្ញាចិត្តរបស់លោកអភិបាលក្រុង គឺលោកខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍន៍ ក្រុងប៉ោយប៉ែត អោយកាន់តែរីកចំរើន ទៅជាងនេះទៀត ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូ អនាម័យទេសចរណ៍ជាដើម។លោកក៏បានថ្លែងអំណគុណ ចំពោះក្រុមហ៊ុនវិនិយោគទុនទាំងអស់ បងប្អូនអាជីវករ ក្នុងក្រុងប៉ោយប៉ែត ដែលបានគាំទ្ររូបលោក ក្នុងការជួយអភិវឌ្ឍន៍ក្រុង និង ដឹកនាំក្រុងនេះអោយមានការរីកចម្រើនដូចប្រទេសជិតខាង។ គួរបញ្ជាក់ផងដែរថា៖ ទីតាំងរបស់ ក្រុមហ៊ុន សុខារ៉េស៊ីដេន ខុនដូមីនៀម ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំងស្ថិតកណ្ដាលក្រុងប៉ោយប៉ែត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1425 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6737 នាក់
ខែនេះ :
22575 នាក់
3 ខែនេះ :
77194 នាក់
សរុប :
1661121 នាក់