ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរក្រុងប៉ោយប៉ែត ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងរងការខ្វះខាត ចំនួន ២៥០ គ្រួសារ...
Sat,04 August 2018 (Time 02:43 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1026នាក់)


ខេត្ត បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត ចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលរងនូវការខ្វះខាតមានចំនួន ២៥០ គ្រួសារ នៅព្រឹកថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ។ លោក អ៊ុយ ច័ន្ទរិទ្ធ ប្រធានយុវជនក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖ អំណោយដែលយកមកចែកពលរដ្ឋ ជួបការលំបាកដែលកំពុងរងការខ្វះខាត នៅក្នុងរដូវស្សា ជាអំណោយរបស់លោកជំទាវ ឧកញ៉ា កុកអាន ប្រធានក្រុមហ៊ុនកាស៊ីណូហ្ក្រោន និង មានការចូលរួមពីអាជ្ញាធរសង្កាត់.ក្រុង។ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ ក្រោយពីប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រ សម្រេចចិត្តជ្រើសរើស សម្តេចហ៊ុន សែន អោយដឹកនាំប្រទេសបន្ត ហើយ ក្នុងនាមលោកជាអាជ្ញាធរក្រុង រួមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំបំរើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។ លោកបានបញ្ជាក់ថា ផ្លូវដែលប៉ះពាល់បង្កការលំបាកដល់ប្រជាពលរដ្ឋត្រូវបានចាក់ថ្មមិកបាន៩០ភាគរយហើយ បន្ទាប់មកនិងមានការស្ថាបនាផ្លូវបេតុងបន្ថែមជាបន្តបន្ទាប់។ អំណោយក្នុងមួយគ្រួសារទទួលបាន មី១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ស្ករស១គីឡូក្រាម អំបិល១ថង់ ត្រីខ១យួរ អង្ករ២០គីឡូក្រាម ភួយ១ ស្បែងជើង១គូ និងថវិកា១ម៉ឺនរៀល។ ក្នុងការចុះចែកអំណោយនេះផងដែល បញ្ជាក់អោយឃើញថា៖ អភិបាលក្រុងប៉ោយប៉ែត គឺលោកតែងតែយកចិត្តទុក្ខដាក់ ពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ ជាពិសេស លោកយាយជី តាជី និងចាស់ជរា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1441 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6753 នាក់
ខែនេះ :
22591 នាក់
3 ខែនេះ :
77210 នាក់
សរុប :
1661137 នាក់