ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រធានាធិបតីវេណេស៊ុយអេឡា រងការប៉ងធ្វើឃាតដោយ​ឧបករណ៍ដ្រូនបំពាក់គ្រឿង​ផ្ទុះ នៅ​ក្នុង​ពីធី​ដង្ហែរ​​​ក្បួន​​​ព្យុហ​​យាត្រា​​​យោធា...!!!
Sun,05 August 2018 (Time 09:54 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1124នាក់)


ការ៉ាកាស់៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ង​វាយ​ប្រហារ​ តាមរយៈឧបករណ៍ដ្រូន ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯ​រដ្ឋ​ធានីការ៉ាកាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។ យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ថា ការប៉ុនប៉ងលើអាយុជីវិត​របស់​លោក​ប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគ​ជ័យឡើយ ហើយ​លោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបាន​កងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារ​ជា​បន្ទាន់​ខណៈ​​កងទ័ពមួយចំនួន​​ ត្រូវគេរាយការណ៍ថាបានរងរបួស។​ ​មានការអះអាងមួយចំនួនបានអះអាងថា ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារប៉ូលិស​ការពារក្នុងតំបន់ បាន​បាញ់​ទម្លាក់​​ឧបករណ៍ដ្រូន​មួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែល​​មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា រួមមាន​ទាំង​លោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន។ ជុំវិញរឿងនេះ លោក ម៉ាឌូរ៉ូ បានទម្លាក់កំហុសទៅលើ​ក្រុមស្តាំនិយមថា ជាអ្នកនៅពីក្រោយ​ខ្នង​​​។ គួរជម្រាបថា បើតាមសកម្មភាពក្នុងវីដេអូនៃព្រឹត្តិការណ៍ព្យុហយាត្រាខាងលើ បានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីវេណេស៊ុយ​អេឡា កំពុងតែ​ថ្លែងសុន្ទរកថាសុខៗ ស្រាប់តែ​លោក​និង​មន្រ្តីឯទៀត​ដែលឈរនៅក្បែរនោះ បានងើយមើលទៅលើ ស្របពេល​ដែល​អ្នកចូលរួមក្នុងពិធីព្យុហយាត្រា បានរត់យ៉ាងប្រសាចចេញពីកន្លែងកើតហេតុ។ ព័ត៌មានបឋម

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1478 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6790 នាក់
ខែនេះ :
22628 នាក់
3 ខែនេះ :
77247 នាក់
សរុប :
1661174 នាក់