ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពត ចុះបង្រ្កាបសំបុកចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៧នាក់ និងវត្ថុតាង ថ្នាំញៀនមួយចំនួនធំ
Mon,06 August 2018 (Time 03:40 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1058នាក់)


ខេត្តកំពត៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្តកំពត ជំហ៊ានដំបូងដឹកនាំបង្រ្កាបដោយលោកវរសេនីយ៍ត្រីស្វាយ ប្រុស អធិការនគរបាលស្រុកដងទង់ បានដឹកនាំកម្លាំងចុះបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនមួយកន្លែងក្នុងស្រុកដងទង់ កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចឡ១០ ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ នៅ វុទ្ធី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិត្រពាំង ព្រីង ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត រឹបអូសវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាចំនួន៦ធំ និង ៧កញ្ចប់តូច ដែលមានទម្ងន់ ១៥,១០ ក្រាម និងជញ្ជីងថ្លឹងថ្នាំញៀន១ គ្រឿង កូនថង់សំរាប់ច្រកថ្នាំមួយចំនួនធំ លុយខ្មែរចំនួន១៧.៣០០រៀល ។ ជំហ៊ានបន្ទាប់ ៖ ក្រោយពីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាខាងលើ បានហើយ កម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរ រួចនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃដដែលបានបន្តចុះទៅបង្រ្កាបមុខសញ្ញានៅស្រុកអង្គរជ័យនិងក្នុងខេត្តតាកែវតាមចម្លើយរបស់ជនសង្ស័យ ដែល ដឹកនាំដោយលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្រួលនីតិវិធីដោយ លោក ជ័យ រឹទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។ការចុះបង្រ្កាបក្នុងជំហ៊ានបន្ទាប់នោះនៅចំណុចភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច ភារិន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដកហូតវត្ថុតាងថ្នាំញៀន ២កញ្ចប់តូច។ បន្ទាប់មកនៅវេលាម៉ោង១៤និង៣០ នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានបន្តសហការជាមួយសមត្ថកិច្ចខេត្តតាកែវ ចុះទៅបង្រ្កាបនៅចំណុចភូមិត្រពាំងត្របែក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរនិងប្រើ ប្រាស់ប្រុស ស្រីចំនួន ៥ នាក់ រឹបអូសវត្ថុតាងថ្នាំញៀនចំនួន៥៩កញ្ចប់ក្នុងនោះចំនួន២៤ កញ្ចប់ធំ។ លោកវរសេនីយទោ លក ញ៉ាវ បានឲ្យដឹងថា ជនសង្ស័យទាំង៥ នាក់ដែលឃាត់ខ្លួនបានក្នុងស្រុកត្រាំកក់ ខេត្តតាកែវ មានឈ្មោះដូចខាងក្រោម៖ ១/ ឈ្មោះ ញ៉េប ស្រី ភេទស្រី អាយុ៥៣ ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ២ / ឈ្មោះ ញ៉េប អៀច ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិត្រពាំងត្របែក ឃ៉ំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៣/ឈ្មោះ ណម វល័ក្ខ ភេទប្រុស អាយុ២២ ឆ្នាំ នៅភូមិតាតៃ ឃ៉ំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៤/ឈ្មោះ ណម សារុណ ភេទប្រុស អាយ២២ឆ្នាំ នៅភូមិតាតៃ ឃ៉ំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ៥/ឈ្មោះ ប៉ោះ ពាន ភេទប្រុស អាយ២៩ឆ្នាំ នៅភូមិខ្លោងទ្វារ ឃ៉ំរនាម ស្រុកត្រាំង ខេត្តតាកែវ ។ លោកបានបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៧នាក់រួមនិងវត្ថុតាងថ្នាំញៀន កំពុងត្រូវបានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1388 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6700 នាក់
ខែនេះ :
22538 នាក់
3 ខែនេះ :
77157 នាក់
សរុប :
1661084 នាក់