ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនមិនស្គាល់មុខ បានចាប់សិស្សសាលាវិទ្យាល័យទួលអំពិល បញ្ចូលចូលរថយន្ត យកទៅឃុំទុក ភូមិ​គ្រិះ​មួយកន្លែង.!!!
Tue,07 August 2018 (Time 09:59 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 928នាក់)


ជនមិនស្គាល់មុខ បានចាប់សិស្សសាលាវិទ្យាល័យទួលអំពិល បញ្ចូលចូលរថយន្ត យកទៅឃុំទុក ភូមិ​គ្រិះ​មួយកន្លែង.!!! ភ្នំពេញ ៖ ថ្ងែ ទី ៦ ខែសីហា ឆ្នាំ២០១៨ យោងតាមការរៀបរាប់ពីឪពុកបង្កើតយុវតីរងគ្រោះបានបង្ហើបឱ្យដឹងថា៖ កូនស្រី​របស់គាត់​មានឈ្មោះ​ ស.ម.ណ.វ.ន. អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលអំពិលស្នាក់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។ យុវតី​សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​ចាប់​បញ្ចូល​រថយន្ត​ដឹក​យកទៅ​បង្ខាំង​ទុក​នៅ​ភូមិ​គ្រិះ​មួយកន្លែង​មិន​ចាំទី​តាំង។ ប្រភពដ៏ដែលបានបន្តទៀតថា៖ មុនកើតហេតុកូនស្រីរបស់គាត់ បានចេញពីផ្ទះ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BO.9927 ទៅរៀនគួរកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង០៣និង០៥នាទីរសៀល លុះដល់យប់ហើយនៅមិនឃើញកូន ស្រី មកពីរៀនគួរវិញសោះ។ លុះដល់ថ្ងៃ០៤ ខែសីហា ទើបទទួលទូរស័ព្ទពីកូនស្រីគាត់បាន ហើយកូនស្រីគាត់បាននិយាយ បានតែ២ទៅ៣មាត់ប៉ុណ្ណោះ ស្រែកឱ្យគាត់ជួយ ស្រាប់តែទូរស័ព្ទ បានកាត់ផ្តាច់ប្រពន្ធ័ ដល់ឪពុកជនរងគ្រោះ តេទៅវិញ តេលែងចូលតែម្តង។បន្ទាប់មករូបគាត់​ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល​ព្រៃ​ស​ និងអាវុធហត្ថខណ្ឌចំការមន អោយជួយអន្តរាគមន៏។ ស្រាប់តែនៅវេលាម៉ោង៦យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រូបគាត់ ក៏បានទទួលទូរស័ព្ទរោទិ៍ ស្រាប់តែឮសម្លេងកូនស្រីរបស់គាត់ តេមក់ថា៖ អោយគាត់មកទទួលនាងនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ រូបគាត់មានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ហើយក៏បានចេញទៅដឹកកូនស្រីរបស់គាត់ ត្រឡប់មកផ្ទះវិញ។ ខណៈពេលបានជួបកូនស្រីគាត់ភ្លាមៗ បាឃើញនាងមានសភាព ទន់ខ្សោយ និយាយលែងចង់រួច មានអាការអស់កម្លាំង ទន់ខ្សោយសូម្បីអង្គុយស្ទើតែមិនចង់កើត។ ពេលដែលគាត់សួថា៖ មានរឿងអីកើតឡើងចំពោះកូនយុវតីរងគ្រោះ បានឆ្លើយថា៖ នាងត្រូវជនមិនស្គាល់មុខ ចាប់ញាត់ចូលរថយន្ត ហើយយកមកបង្ខាំងទុកក្នុងផ្ទះមួយកន្លែង ដែលនាងមិនចាំកន្លែទេ តែចាំថា (នៅក្នុងខណ្ឌចំការមន) ហើយក៏មានយុវតីជាង១០ នាក់ ដែលកំពុងតែស្ថិត នៅកាតបង្ខាំងទុក ជាមួយនិងនាងដែរ ដោយយុវតី ខាងលើនេះមានសំណាង បានរត់គេចផុត ចេញមករួចតែម្នាក់ឯង ហើយក៏បានស្រែកអោយគេជួយ។ ខណៈពេលនេះ ទាំងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល កំពុងតែបើកការស្រាវជ្រាវនិង ស៊ើបអង្កេត ដើម្បីរំដោះក្មេងស្រីចំនួនជាង១០នាក់ទៀត ដែលកំពុងតែបង្ខាំងទុកបង្អត់បាយ បង្អត់ទឹក និង ស្វែងរកចាប់ឧក្រិដ្ឋជនខាងលើ មកផ្តន្ទារទោសតាមផ្លូវច្បាប់នាពេលឆាប់ៗខាងមុខនេះ។ វិទ្យាល័យទួលអំពិល៕ ព័ត៌មានបឋម

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះយាយម៉ានិងតាសុខ យឿន​(ហៅតាជ័យសែន) ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែង កន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! តើលោក សុខ ប៊ុន នីន និងលោក គីម ចិន រួមនិ តា ណន មានខ្សែបង្អែកធំជាងលោកអភិបាលស្រុកគូលែនមែនរឺទេ? ទើបហ៊ានទន្ទ្រានដីព្រៃរាប់រយហិកតាលក់អោយឈ្មួញគ្រាក់ៗដោយមិនញញើតនឹងផ្លូវច្បាប់.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
245 នាក់
ម្សិលមិញ :
506 នាក់
សប្តាហ៍នេះ :
3508 នាក់
ខែនេះ :
13379 នាក់
3 ខែនេះ :
33882 នាក់
សរុប :
1419123 នាក់