ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីយោធាម្នាក់ នៅអង្គភាពវរសេនាតូច លេខ ៣៧២ បានស្លាប់បាត់បង់អាយុជីវិតខណៈកំពុងជិះម៉ូតូ...!!!
Tue,07 August 2018 (Time 04:34 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1117នាក់)


ខេត្តព្រះវិហារ៖ មន្ត្រីយោធាម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរថយន្តកូរ៉េមួយតោនកន្លះ ០១ គ្រឿង បើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកមន្ត្រីយោធា រូបនោះ កាលពីវេលាម៉ោង៩និង២៥នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះបង្គោលគីឡូលេខ២០៦-២០៧ ត្រង់ចំណុចផ្លូវកោងទួល៤២ ឋិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើយោងតាមប្រភព ពីប្រជាពលរដ្ឋ នៅកន្លែង កើតហេតុ បានអោយដឹងថា៖ នៅមុនពេលកើតហេតុ បានឃើញរថយន្តកូរ៉េមួយតោនកន្លះ ម៉ាកអីុសុយសុយ ពណ៌ស ពាក់ស្លាកលេខ រតនគិរី ៣A ០០៨៦ បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបានបើកវ៉ាជែងម៉ូតូរជនរងគ្រោះ ហើយក៏ជ្រុលទៅបុកពេញមួយទំហឹង ជាមួយ និង ម៉ូតូ ដែលមន្ត្រីយោធាកំពុងបើកបរ ក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្ដាលអោយ យោធាម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពេលបង្កហេតុរួច ម្ចាស់រថយន្ត ក៏រត់គេចខ្លួន ចូលព្រៃបាត់ ស្រម៉ោលភ្លាមៗនោះ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ គេក៏ឃើញមាន សមត្ថ កិច្ចនគរបាលចរាចរណ៍ ព្រមជាមួយមេអង្គភាព និងអាជ្ញាធរមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង រួចយករថយន្ត ដឹកសពជនរងគ្រោះទៅធ្វើបុណ្យតាម ប្រពៃណី។ ចំណែករថយន្តបង្ក និង ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ នាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត រង់ចាំសមីខ្លួនចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ។ សូមបញ្ជាក់ថា៖ ជនរងគ្រោះមានឈ្មោះ ត្រក អឿន ភេទប្រុស អាយុ៥២ឆ្នាំ អត្តលេខ ២២៩.៥៩៨ កងអនុសេនាតូចបញ្ជូនសារ វរសេនាតូចលេខ ៣៧២ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1352 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6664 នាក់
ខែនេះ :
22502 នាក់
3 ខែនេះ :
77121 នាក់
សរុប :
1661048 នាក់