ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនសង្ស័យបានចំនួន ០២នាក់ ត្រូងបានកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួន រួមនិងថ្នាំញៀនជាច្រើនថង់.!!!
Tue,07 August 2018 (Time 06:38 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 937នាក់)


ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការ បង្រ្កាបករណីជួញដូរ និងប្រើ ប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃវេលាម៉ោង ០៨ និង ០០នាទី នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានអោយដឹងថា៖ ដោយបានទទួលព័ត៌មាន ស្តីពីការជួញដូរ និង ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចខាងលើ និងអនុវត្តន៍ តាមការអនុលោម របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត បន្ទាយមានជ័យ លោក បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្រ្កាបភ្លាមៗ និង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ខែន វាសនា ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ) ២-ឈ្មោះ សោម វាសនា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ រួមជាមួយវត្ថុតាងរួមមានៈ ១-គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ០៥កូនថង់ ស្មើ ៣.៣៨ក្រាម ២-ម្សៅក្រាមពណ៌ស(ម៉ាទឹកកក) ទម្ងន់ ៤៩៦ក្រាម៣ -ទូរស័ព្ទដៃចំនួន ០២គ្រឿង ៤-កាំបិតខ្វែវ ០២ដើម ៥-កាំបិតសាំម៉ូរ៉ៃ ០២ដើម ៦-ចំពុះ ទុង ០១ដើម ៧-ម៉ាស៊ីនកំដៅហ្សីហ្សា ០១គ្រឿង ៨-អាយកូម ពណ៌ខ្មៅចំនួន ០២គ្រឿង ៩-កូនថង់់សម្រាប់ច្រកគ្រឿង ញៀនមួយ ។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ៖ ក្រោយពីសាកសួរ និងទទួលបានចម្លើយសារភាព របស់ជនសង្ស័យ ខាងលើ លោក បានកសាងសំណុំរឿងបញ្ជូនជូន សង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះយាយម៉ានិងតាសុខ យឿន​(ហៅតាជ័យសែន) ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែង កន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! តើលោក សុខ ប៊ុន នីន និងលោក គីម ចិន រួមនិ តា ណន មានខ្សែបង្អែកធំជាងលោកអភិបាលស្រុកគូលែនមែនរឺទេ? ទើបហ៊ានទន្ទ្រានដីព្រៃរាប់រយហិកតាលក់អោយឈ្មួញគ្រាក់ៗដោយមិនញញើតនឹងផ្លូវច្បាប់.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
506 នាក់
សប្តាហ៍នេះ :
3499 នាក់
ខែនេះ :
13370 នាក់
3 ខែនេះ :
33873 នាក់
សរុប :
1419114 នាក់