ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពត
Thu,09 August 2018 (Time 08:53 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1014នាក់)


ខេត្តកំពត៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញអមដំណើរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ស្ថិតនៅភូមិកំពង់ទ្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងពិធីនាព្រឹកនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត បានសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ អបអរសាទរ និងធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកចូលរួមក្នុងពិធីនាពេលនេះ ព្រមទាំងថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងជម្រុញការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធសម្បទាទេសចរណ៍ និងថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារួមចំណែកជម្រុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា កំពង់ផែនេះពិតជាមានសារៈសំខាន់ក្នុងការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹកពីប្រទេសនានា ក្នុងតំបន់ និងលើសកលលោក ហើយភ្ញៀវទេសចរពិតជាមានការកើនឡើងសម្រាប់ខេត្តតំបន់ឆ្នេរ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការសរុបប្រមាណ៨៨០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1758 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7070 នាក់
ខែនេះ :
22908 នាក់
3 ខែនេះ :
77527 នាក់
សរុប :
1661454 នាក់