ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកំពតបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពីបទប្រើប្រាស់និងជួញដូរថ្នាំញៀន ប្រព្រឹត្តនៅស្រុកកំពង់ត្រាច...
Fri,10 August 2018 (Time 09:19 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1108នាក់)


ខេត្តកំពត៖ កម្លាំងអន្តរាគមន៍របស់ស្នងការខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និង មានការសម្រួលនីតិវិធីដោយលោកជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ បានចុះបង្រ្កាបទីតាំងសំងំប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយកន្លែងនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ បើតាមលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការខេត្តដែលដឹកនាំកម្លាំងចុះបង្រ្កាបបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៦ នាក់ រឹបអូសវត្ថុតាងថ្នាំញៀនចំនួន១០កញ្ចប់តូច រួមនិងសម្ភារៈវេចខ្ចប់មួយចំនួននិងឧបករណ៍សំរាប់ជក់មួយចំនួន។ លោកបានបន្តទៀតថា ជនសង្ស័យទាំង៦ នាក់មានឈ្មោះដូចខាងក្រោម៖ ១/ ឈ្មោះ ហែម ហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ២/ ឈ្មោះ សេង ចន្រ្ទា ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ៣ / ឈ្មោះ សុីសុវត្ថិ ដួងមីមី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៤ / ឈ្មោះ ហូវ លាភ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ៥ / ឈ្មោះ អ៊ូ ដាលីង ភេទប្រុស អាយុ១៨ឆ្នាំ រស់ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ៦ / ឈ្មោះ ដើង ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់ត្រាចទី១ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតងថ្នាំញៀន ព្រមទាំងសម្ភារៈសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1650 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6962 នាក់
ខែនេះ :
22800 នាក់
3 ខែនេះ :
77419 នាក់
សរុប :
1661346 នាក់