ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេឈ្មួញសត្វព្រៃឈ្មោះសោម គឹមសាង ត្រូវឃាត់ខ្លួនជាលើកទី២ ពាក់ព័ន្ធនិងការជួញដូរសត្វព្រៃ ប៉ុន្តែបានត្រឹមតែពិន័យទឹកប្រាក់បន្តិចបន្ទួចហើយរួចខ្លួនវិញ.!!!
Thu,09 August 2018 (Time 07:47 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1263នាក់)


ខេត្តមណ្ឌលគិរី៖ ជាក់ស្តែង កាលពីថ្ងៃទី០៨ សីហា កន្លងទៅ ឈ្មួញសត្វព្រៃ ចំនួន២នាក់ នៅក្នុងផ្សារក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីម្នាក់មានឈ្មោះសោម គឹមសាងនិងម្នាក់ទៀតឈ្មោះសាំង វុទ្ធី ត្រូវបានក្រុមអន្តគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WILDLIIFEALLIANCE និងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ចុះចាប់ដល់ក្នុងផ្ទះជាលើកទី២។ ក្នុងករណីជាលើកទី២នេះ សមត្ថកិច្ចបានឲ្យដឹងថា៖ ក្នុងមន្ត្រីជំនាញបានចុះឃាត់ចាប់សត្វព្រៃនទីតាំងចំនួន២ កន្លែង ប្រមូលសាច់សត្វប្រមាណ៦៧.៧គីឡូក្រាម ដោយឃាត់អ្នកលក់ដូរសាច់សត្វព្រៃចំនួន២នាក់់។ ទីតាំងនៅចំណុចផ្សារគុម្ពប្ញស្សី ម្ចាស់ឈ្មោះ សោម គឹម សាង ភេទ ស្រី អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅភូមិ កណ្តាល សង្កាត់ ស្ពានមានជ័យ ក្រុង សែនមនោរម្យ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចុះបង្ក្រាបកាលពី៥ខែមុន និងម្នាក់ទៀតឈ្មោះ សាំង វុទ្ធី ភេទប្រុស មានទីលំនៅភូមិដើមស្រល សង្កាត់មនោរម្យ ។ មន្ត្រីជំនាញបានឲ្យដឹងថា សត្វព្រៃដែលចាប់រួមមាន ១.កាំប្រម៉ា ៧.២០ គីឡូ ២,សាច់ជ្រូកព្រៃជាង៤០ គីឡូ ៣,ក្តាន់ញ៉ែង ៥ក្បាលស្មើរនិង៧.៥០ គីឡូ ៤,សាច់ឈ្លូស១៦ គីឡូ ក្រពះប្រម៉ា ចំនួន០២ ។ បច្ចប្បន្ន អ្នកលក់ដូរសាច់សត្វព្រៃទាំង២ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិន័យជាមួយទឹកប្រាក់សរុបចំនួន៧លាន៥សែន៤ម៉ឺន៤ពានរៀល រួចធ្វើការដោះលែងអោយផ្ទះវិញ ចំណែកសាច់សត្វព្រៃបញ្ជូនទៅ ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដុតកំទិចចោល ។ លោកជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យបានឲ្យដឹងថា ចំពោះស្ត្រីខាងលើមិនត្រូវបានបញ្ជូនទៅសាលាដំបូងទេ ព្រោះបទល្មើសនេះជាប្រភេទសត្វព្រៃធម្មតា ដោយមិនចាត់ចូលជាប្រភេទសត្វកម្រ។លោកនាយផ្នែកបញ្ជាក់ថា ករណីនេះត្រឹមតែពិន័យអន្តរកាលប៉ុណ្ណោះ។ សូមរំលឹកថាឈ្មួញជួញដូរសត្វព្រៃជាស្ត្រីមានឈ្មោះសោម គឹមសាង ខាងលើត្រូវបានប្រភពមួយអះអាងថាមានខ្សែរជាមន្ត្រីមានឥន្ធិពលម្នាក់ក្នុងខេត្តមណ្ឌលគិរី ព្រោះការបង្ក្រាបជំនួញរកសុីខុសច្បាប់គេបានត្រឹមតែពិន័យជាប្រាក់រួច ដោះលែងវិញតែប៉ុណ្ណោះ។ក្នុងនោះកាលពីដើមឆ្នាំ២០១៨ស្ត្រីខាងលើបានរងនូវការចាប់ខ្លួនម្តងរួចមកហើយនិងបានរឹបអូសត្វព្រៃជាច្រើន រួម​មាន ទី​១-​កាំ​ប្រ​ម៉ា​៥១.៥ គីឡូ​, ទី​២-​ត្រកួត​រស់​៤.៣០​គីឡូ​, ទី​៣-​កន្ធាយ​រស់​០៤​គីឡូ​, ទី​៥-​ក្តាន់​ញ៉ែង​៦.៣០​គីឡូ​, ទី​៦-​ឆ្មាបា​ងាប់​៥,៣០​គីឡូ​, ទី​៧-​សាច់​ឈ្លូស​៣២​គីឡូ​, ទី​៨-​សំពោច​ងាប់​២.៧០​គីឡូ​, ទី​៩-​ពស់ព្រៃ​ងាប់​១.៥០​គីឡូ និង​ទី​១០-​ក្រពះ​ប្រ​ម៉ា ចំនួន​០៣​សរុប​ចំនួន​១០​មុខ ស្មើរ​១១២.៦ គីឡូ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1291 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6603 នាក់
ខែនេះ :
22441 នាក់
3 ខែនេះ :
77060 នាក់
សរុប :
1660987 នាក់