ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកែប ឆ្នាំនេះ សិស្សប្រឡង ជាប់មានអត្រាកើនឡើងខ្ពស់ជាងឆ្នាំមុន...
Tue,11 September 2018 (Time 08:39 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1082នាក់)


ខេត្តកែប៖ បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្នុងឆ្នាំសិក្សា២០១៧-២០១៨ សិស្សប្រឡងជាប់មានកំណើនជាងឆ្នាំមុន។ នេះបើយោងតាមប្រសាសន៍របស់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងកិច្ចសំណេះ សំណាល និងប្រកាសឈ្មោះបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។ បើតាមរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ដែលសម័យប្រឡងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។ គឺមានសិស្សប្រឡងចំនួន២៦៧នាក់ ដែលមកពីវិទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។លោកបានបញ្ជាក់ថា៖ ក្នុងចំណោមសិស្សប្រឡងចំនួន២៦៧នាក់ខាងលើ មានបេក្ខជនប្រឡងជាប់ចំនួន២៤៩នាក់ និងសិស្សប្រឡង ធ្លាក់ចំនួន១៨នាក់។ ក្នុងឱកាសនោះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ថ្វីត្បិតការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅទូទាំងខេត្តកែបពុំមានសិស្សប្រឡងជាប់និទ្ទេសAក៏ពិតមែន ប៉ុន្តែខេត្តកែប របស់យើងពិតជាមានមោទនភាពបំផុត ដោយសារការប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៧-២០១៨ មានបេក្ខជនប្រឡង ជាប់មានការកើនឡើង ដែលមានអត្រាខ្ពស់រហូតដល់ទៅ ៩៣,២៥%ឯណោះ។ លោក អភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា៖ កាលសម័យប្រឡងបាក់ឌុបឆ្នាំមុន បើទោះជាខេត្តយើង មានសិស្សជាប់និទ្ទេសA ចំនួន២នាក់ ក៏ពិតមែន តែអត្រាសិស្សប្រឡង ជាប់មានត្រឹម៩០%ប៉ុណ្ណោះ។ សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧ -២០១៨ នៅខេត្តកែប មានសិស្សប្រឡងចំនួន២៦៧នាក់ ក្នុងនោះសិស្សប្រឡងជាប់ចំនួន២៤៩នាក់ ដោយក្នុងចំណោមនោះក៏មានសិស្សប្រឡងជាប់និទ្ទេស(B)ចំនួន២នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1964 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7276 នាក់
ខែនេះ :
23114 នាក់
3 ខែនេះ :
77733 នាក់
សរុប :
1661660 នាក់