ក្រុងប៉ោយប៉ែតៈ ឯកឧត្តមទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ក្រសួងសារធារណការនិងដឹកជញ្ជូន មិនគួរមើលរំលង ស្ថានីយថ្លឹងរថយន្ដ នៅភូមិកូនដំរ សង្កាត់និមិត្ត ដែលបច្ចុប្បន្នកំពុងតែសប្បាយប្រមូលលុយមហាសាលទាំងនេះចែកគ្នីគ្នាធ្វើមានបាននោះទេ...!!!
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ក្រសួងសារធារណការនិងដឹកជញ្ជូន មិនគួរមើលរំលង ស្ថានីយថ្លឹងរថយន្ដ នៅភូមិកូនដំរី សង្កាត់និមិត្ត ដែលបច្ចុប្បន្នកំពុងតែសប្បាយប្រមូលលុយ មហាសាលទាំងនេះ ចែកគ្នីគ្នាធ្វើមានបាននោះទេ.! ខណៈក្នុងមួយថ្ងៃឬមួយយប់ៗរថយន្តធុនយក្សដឹកទំនិញធ្ងន់ៗដែលដឹកលើសចំណោះ ជាច្រើនតោន ដោយដឹកមានអ្នករត់បង់លុយមុន ហើយទើបបានអោយរថយន្តបើកឆ្លងកាត់ស្ថានីយជញ្ជីងតាមក្រោយ ជារៀងរាល់ថ្ងែយប់ផងដែល។ នេះបើតាមការមើលឃើញជាក់ស្តែង សារព័ត៌មាន (គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍) យើងខ្ញុំបានចុះថតផ្តិតយករូបភាព នៅវេលាម៉ោង០៤និង០០ រសៀល ថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨ នេះ។
បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា៖សកម្មភាព អំពើរពុករលួយរបស់មន្ត្រី ដែលនូវប្រចាំការស្ថានីយជញ្ជីងថ្លឹង ផ្លូវជាតិលេខ៥ ដែលមានទីតាំង ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការជាច្រើន បានធ្វើការរិះគន់ទៅលើលោករដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូនថា៖ មិនគួរបិទភ្នែកមើលមិនឃើញ នៅសកម្មភាពមន្ត្រីក្រោមឧវាទរបស់ខ្លួន ដែលកំពុងតែប្រព្រឹត្តអំពើរពុករលួយ ដែលឃុបឃិតជាមួយឈ្មួញធំៗ ដឹកធ្ងន់ៗធ្វើអោផ្លូុវថ្នល់ទ្រុតទ្រម ខូចអស់ទាំងផ្លូវថ្នល់ ដោយសារតែមន្ត្រីមួយក្តាប់តូចនេះឡើយ.! ប្រជាពលរដ្ឋបានមានការថ្នាំងថ្នាក់ និង អាសូរស្ពាន អាសូរថ្នល់ ដែលព្រះរមុខរាជរដ្ឋាភិបាល តែងតែខិតខំ ស្វែងរុករកជំនួយ ដើម្បីយកមកធ្វើថ្នល់ ធ្វើស្ពាន ផ្តល់ការងាយស្រួលជូនដល់បងប្អប្រូនជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាកូនចៅ ឯកឧត្តមទេសរដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល ជាអ្នកបំផ្លិចបំផ្លាញទៅវិញ។
ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ស្ថាប័ន ព្រមទាំងអ្នកសារព័ត៌មានទូទាំងព្រះរាជាណា ចក្រកម្ពុជា កន្លងមកនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន សម្តេច បានណែនាំមន្ត្រីក្រោមឪវាទ ត្រូវធ្វើអោយបានរាល់រថយន្តយក្ស រថយន្តកែច្នៃ ដែលដឹកលើសទម្ងន់ ត្រូវតែចំណាត់ការអោយបានទៅតាមផ្លូវច្បាប់អោយបាន តែពេលនេះបែជាមន្ត្រីនូវប្រចាំការស្ថានីយថ្លឹងរថយន្ដ ដែលមានទីតាំងស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បែរជា មិនគោរពតាមប្រសាសន៍ សម្តេច ថែមទាំងផ្គើនទៅនិងបទបញ្ជារទៅវិញ។ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ កំពុងចាំមើលថា៖ តើលោកឯកឧត្តម ស៊ុន ចាន់ថុល ទុកអោយ មន្ត្រីរបៀបនិង នៅដល់ណាទៀត ឬមួយក៏លោករដ្ឋមន្ត្រី បានសំណែនពីកូនចៅរបស់ខ្លួនបែបានជាលោកធ្វើមើលមិនឃើញ។
សូមបញ្ជាក់ថា៖ ស្ថានីយថ្លឹងរថយន្ត ដែលមានទីតាំងស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនធ្វើបានចុះផ្សាយហបីដូចជា មិនមានការកែតម្រូវអ្វីសោះ ផ្ទុយទៅវិញបែជារិតផ្គើនឡើងៗទៅវិញ (សារព័ត៌មានគេហទំព័រប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយនេះ រិះគន់ដើម្បីស្ថាបនា និងកែតម្រូវតែប៉ុណ្ណោះ និងមិនមានចេតនាមូលបង្កាច់បុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំ ផ្សាយយោងទៅតែតាមរូបភាពដែលថតបាន ហើយអង្គភាពយើងខ្ញុំរងចាំស្វាគមន៍រាល់ការបកស្រាយបំភ្លឺនៅគ្រប់អង្គភាពសារមី រាល់ការផ្សាយរិះគន់ក្នុងនៃស្ថាបនា ដោយយោងតាមច្បាប់សារព័ត៌មាន តាមរយៈ
អាស័យដ្ឋាន ឬក៏តាមលេខទូរស័ព្ទ Tell.092190098-0886606773៕
ដោយ៖ លោក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ