ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រារព្ធខួបលើកទី១៩នៃទិវាអន្តរជាតិិ សម្រាប់យុវជន១២ សីហាឆ្នាំ២០១៨ ក្រោមប្រធានបទ "បរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់យុវជន" និង"សុខភាពផ្លូវភេទសុខភាពបន្តពូជ សម្រាប់យុវជន"
Tue,11 September 2018 (Time 09:54 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 966នាក់)


ខេត្តកំពត៖ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត តំណាង លោក ជាវ តាយ​ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី១៩នៃទិវាអន្តរជាតិិ សម្រាប់យុវជន១២សីហាឆ្នាំ២០១៨ក្រោមប្រធានបទ"បរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់យុវជន" និង"សុខភាពផ្លូវភេទសុខភាពបន្តពូជ សម្រាប់យុវជន"។ ពិធីនេះមានសមាជិកចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន(ស ស យ ក)យុវជនស្រឡាញ់សន្តិភាព និងយុវជនមកពីបណ្ដាមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ។ បន្ទាប់ពីលោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអានខ្លឹមសារអត្ថន័យ១២សីហាទិវាអន្តរជាតិសម្រាប់យុវជនរួចមក មានប្រសាសន៍ក្នុងឱកាសនោះ លោកស៉ឹម វុទ្ធាតំណាង លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានចាត់ទុកទិវាអន្តរជាតិិ សម្រាប់យុវជន១២ សីហា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈ ការប្ដេជ្ញាចិត្តនិងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូលចំពោះសិទ្ធិ ផលប្រយោជន៍និងបំណងប្រាថ្នារបស់យុវជន។ លោកអភិបាលរងខេត្ត ក៏បានបន្តបញ្ជាក់ឱ្យដឹងទៀតថា ទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា ដែលបានធ្វើឡើងនាពេលនេះ គឺសំដៅឱ្យសង្គមសហប្រជាជាតិទាំងមូលបង្កើនការគិតគូរយកចិត្តទុកដាក់ដល់យុវជនតាមបណ្ដាប្រទេសនីមួយៗអង្គការជាតិ អន្តរជាតិទូទាំងពិភពលោក ចាប់អារម្មណ៍និងយកចិត្តទុកដាក់គិតគូរដល់ការអភិវឌ្ឍន៍យុវជន។ ជាក់ស្ដែងការលើកយកនូវប្រធានបទនាពេលនេះឡើងគឺដើម្បីជម្រុញដល់យុវជនទាំងអស់ផ្ដោតការយកចិត្តទុកដាក់ រិះរកគ្រប់មធ្យោបាយជាយន្តការគន្លឹះសម្រាប់កសាងមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព តាមរយៈយោគយល់អធ្យាស្រ័យ គ្មានអំពើហឹង្សាផ្ដើមចេញពីការតាំងចិត្តនិងការទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដ៏ទៃ គ្រួសារនិងសង្គមជាតិ។ ពិសេសគោរពតាមគោលការណ៍សន្តិសហវិជ្ជមាន ផ្សះផ្សាបង្រួបបង្រួមជាតិ អន្តរជាតិ ក្នុងគោលដៅជម្រុញឱ្យមានសន្តិភាពសន្តិសុខ និងការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគា៌គេចផុតពីអំពើហឹង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យការបង្ខិតបង្ខំ និងឧក្រិដ្ឋកម្មតាមរូបភាពផ្សេងៗ។ ជាការពិតសកម្មភាពសំខាន់មួយចំនួនខាងលើនេះគឺពិតជាសូចនាករមួយឈានទៅសម្រេចបាននូវការកសាងសន្តិភាពយ៉ាងពេញលេញ មិនត្រឹមតែសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ សមុស្សជាតិក្នុងពិភពលោកទាំងមូលតែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1250 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6562 នាក់
ខែនេះ :
22400 នាក់
3 ខែនេះ :
77019 នាក់
សរុប :
1660946 នាក់