ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុងប៉ោយប៉ែត រងការលេចលង់ ជាច្រើនភូមិនិង សង្កាត់ គឺដោយសារភ្លៀងមួយមេធំ រយៈពេល ០៣ ម៉ោងជាងប៉ុណ្ណោះ.!!!
Wed,12 September 2018 (Time 04:12 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2240នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត រងការលេចលង់ ជាច្រើនភូមិនិង សង្កាត់ គឺដោយ សារទឹកភ្លៀងមួយមេធំ រយៈពេល០៣ម៉ោង ជាង គិតចាប់ពីម៉ោង០៥និង០០នាទីទៀបភ្លឺ ដល់ម៉ោង០៨ និង ៥៥ នាទីព្រឹក ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។ បើយោងតាមមតិប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត បានលើកឡើងថា៖ មានទឹកលិចជាច្រើនភូមិ សង្កាត់ និង ក្រុងប៉ោយប៉ែត គឺដោយសារតែប្រពន្ធ័ លូ មានការកកស្ទះ ជាច្រើនកន្លែង ដោយសារតែសំរាមបោះចោល អណាធិប តេយ្យ ដែលក្រុមហ៊ុន ធ្យុង ធាវី សម្អាត ក្រុងប៉ោយប៉ែត មិនបានទៅយកទាន់ពេលវេលា និង នៅក្នុងភូមិមួយចំនួនទៀត ដែលក្រុមហ៊ុនអនាម័យ ក្រុងប៉ោយប៉ែត មិនបានទៅយកដល់ ដូចជាភូមិទំនប់កប្រាំ ភូមិសាមគ្គីមានជ័យ ដីល្វែងហ៊ុយឡេងជោគជ័យ ភូមិមិត្តភាព ភូមិចាន់គិរី ភូមិប្រជាធម្ម ដីថ្មី និង សង្កាត់់ផ្សារកណ្ដាល ជាដើម។ល។ ប្រជាពលរដ្ឋបន្តទៀតថា៖ ដោយសារក្រុងប៉ោយប៉ែត ទាបជាងភូមិផ្សេងៗដែលចំណោះអោយក្រុងប៉ោយប៉ែត ទាំងមូល ពេលដែលមានភ្លៀងធ្លាក់មួយមេធំ.ធំ ម្តងៗ ប្រព័ន្ធធារាសាស្ត្រទឹក និង ហូរបុកមកក្រុងប៉ោយ ប៉ែត លាយឡំជាមួយនិងសំរាម កាកសំណល់ ដែលប្រជាពលរដ្ឋ មួយចំនួនតូច ខ្វះការយល់ដឹង បោះចោលសំរាមយ៉ាង អាណាធិបតេយ្យ ពាសវាល ពាសកាល ទើបបង្កអោយមានការកកស្ទះប្រព័ន្ធ ប្រឡាយ លូ ហូរច្រាលមកខាងគ្រៅវិញ ទើបបណ្តាលអោយទឹកលិចជាច្រើនភូមិ នេះគ្រាន់តែភ្លៀងធ្លាក់មួយមេធំសោះ.!។ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត មានការព្រួយបារម្ភជាខ្លាំងថា៖ បើសិនជាថ្ងៃនេះភ្លៀងមួយមេធំទៀតនោះ ផ្ទះសំបែងប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត ប្រាកដជារងនូវការលិចលង់ ផ្ទះពលរដ្ឋ រងនូវការខូចខាតទ្រព្យ សម្បត្តិ និង អាចមានកើតហានិភ័យផ្សេងៗមិនខានឡើយ ជាពិសេស កុមារា កុមារីក្មេងតូចៗ និង មនុស្សចាស់ជរា អាចឆ្លងជំងឺផ្សេងៗ ដោយសារទឹកស្អុយកខ្វក់។ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សុំណូមពរសូមអោយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរក្រុង លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មេត្តាជួយកែ សម្រួល កាយប្រព័ន្ធ លូ នឹង អោយក្រុមហ៊ុន ធ្យុង ធាវី សម្អាត ក្រុងប៉ោយប៉ែត ជួយចុះមកយកសំរាមនៅតាមបណ្តាភូមិ និង សំរាមនៅតាមមុខផ្ទះ អោយបានឆាប់រហ័សផង ដើម្បីបញ្ជាស ការកកស្ទះប្រព័ន្ធ ទឹក ប្រឡាយ លូ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1573 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6885 នាក់
ខែនេះ :
22723 នាក់
3 ខែនេះ :
77342 នាក់
សរុប :
1661269 នាក់