ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បុរសម្នាក់ពេលស្រវឹងស្រាជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ឯង...
Wed,12 September 2018 (Time 04:58 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 833នាក់)


ខេត្តកែប៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុកចំកង់រថយន្តខ្នាតធំកំពុងបើកបរនៅលើដងផ្លូវ បណ្តាលឱ្យដួលម៉ូតូបោកក្បាលនឹងថ្នល់ជាតិរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្លោងទ្វារវត្តភ្នំខ្វាវ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣។ តាមការឱ្យដឹងពីលោកវរសេនីយ៍ឯក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរ បាននិយាយថា គ្រោះថ្នាក់ខាងលើនេះផ្តើមដោយសារអ្នកជិះម៉ូតូស្រវឹងស្រា ដោយខណៈនោះជនរងគ្រោះបានជិះម៉ូតូឆ្លងផ្លូវពីជើងទៅត្បូងបំណងចូលផ្លូវលំ គាប់ជួនមានរថយន្តសណ្តោង កុងធឺន័រ បើកមកពីលិចទៅកើត ទើបអ្នកជិះម៉ូតូវាក់អើក៏បុកចំកង់រថយន្តខ្នាតធំនោះ បណ្តាលឱ្យដួលបោកក្បាលនឹងផ្លូវជាតិរងរបួសធ្ងន់តែម្តង។ភ្លាមៗនោះអ្នកបើកបររថយន្តភ័យពេកក៏ចតរថយន្តចោលនៅកន្លែងកើតហេតុរួចដាក់មេប្រូចបាត់ស្រមោលឈឹង។ លោកអធិការបានបញ្ជាក់ទៀតថា ជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះជួន មិន ភេទប្រុស អាយុ៥២ឆ្នាំ របួសធ្ងន់ រស់នៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកសង់កូរ៉េ គ្មានស្លាកលេខ។ដោយឡែករថយន្តកុងធឺន័រពាក់ស្លាកលេខ ភ្នំពេញ 3C-0448 អ្នកបើកបរគេចខ្លួចបាត់។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ប៉ូលិសបាននាំយកទៅរក្សាទុកនៅអិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ។ចំណែកបុរសរងគ្រោះ ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1566 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6878 នាក់
ខែនេះ :
22716 នាក់
3 ខែនេះ :
77335 នាក់
សរុប :
1661262 នាក់