ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដ្ឋបាលព្រៃឈើសហការជាមួយនឹងអាវុធហត្ថចុះឃាត់គ្រឿងចក្រ ជីកកកាយដីភ្នំ០២កន្លែង
Sun,02 September 2018 (Time 01:54 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 927នាក់)


ខេត្តប៉ៃលិន៖ មានសេចក្តីរាយការណ៍ បានអោយដឹងថា៖ សមត្ថកិច្ចអាវុធហត្ថខេត្ត បានសហការជាមួយនឹង ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានចុះទៅធ្វើការឃាត់គ្រឿងចក្រ និងរថយន្តដែលជីកកកាយដីភ្នំខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ការចុះបង្ក្រាបនេះ ដកហូតរថយន្តដឹកដីចំនួន០៣គ្រឿង គ្រឿងចក្រជីកកកាយដីចំនួន០២គ្រឿង រថយន្តដឹកគ្រឿងចក្រ០១គ្រឿង និងអ្នកបើក បរចំនួន០៤ នាក់ យកទៅសួរនាំ ។ ហេតុការណ៍ចុះឃាត់ម្ចាស់រថយន្ត និង រថយន្តដឹកដីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មាន មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានបង្ហើបឱ្យដឹងថា៖ ម្ចាស់គ្រឿងចក្រ ដែលធ្វើសកម្មភាពជីកកកាយដីភ្នំមានឈ្មោះ លីន ស្នាក់នៅក្នុងភូមិខាងលើ ហើយបានធ្វើសកម្មភាពជីកកកាយដីភ្នំ ដឹកទៅលក់ នៅតាមភូមិជារៀងរាល់ថ្ងៃ បណ្តាលអោយខូចខាតទ្រង់ទ្រាយយ៉ាងដំណំ ។ ប្រភពបន្តទៀតថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយ ការណ៍ កម្លាំងប៉េអឹមខេត្ត សហការជាមួយនឹងខាងរដ្ឋបាលព្រៃឈើ ចុះទៅធ្វើការបង្ក្រាបតែម្តង ។ដែកក្រុមឈ្មួញធ្វើការជីកកកាយដីភ្នំដឹកយកទៅលក់នេះ ធ្វើឡើងចំនួន០២កន្លែងក្បែរគ្នា ទី១. ស្ថិតនៅខាងក្រោយអនុវិទ្យាល័យផ្សារព្រំ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ និងទី២. ស្ថិតនៅចំណុចដីថ្មី ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ។ ប្រភពដដែកបញ្ចាក់ទៀតថា៖ បន្ទាប់ពីស្ងាត់សកម្មភាពរយ:ពេលប៉ុន្មានសប្តាហ៍កន្លងទៅ ស្រាប់តែក្រោយមក ថ្មីៗនេះ ក្រុមឈ្មួញសម្រុកនាំគ្នាជីកកកាយដីភ្នំ ដឹកដីថ្មភ្នំយកទៅលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាច ញញើត នឹង ច្បាប់អ្វីនោះឡើយ ខណ:ដីស្ទើររាប ក៏ដូចជាដីភ្នំនៅគ្រប់កន្លែងនៅក្នុងភូមិខាងលើ មានការឡើងថ្លៃយ៉ាងគំហុក គួរអោយកត់សម្គាល់ ។ ទោះបីជាយ៉ាងណា ក៏ដោយ ខាងជំនាញខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន០៤នាក់ យកទៅការិយាល័យរដ្ឋបាលព្រៃឈើ ដើម្បីសាកសួរ និង រៀបចំសំណុំរឿង បញ្ជូនទៅតុលាការ អោយចាត់ការតាមនីតិវិធី រីឯរថយន្ត និង គ្រឿងចក្រជីកកកាយដីភ្នំទាំងអស់ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត រង់ចាំធ្វើការដោះស្រាយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
835 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6147 នាក់
ខែនេះ :
21985 នាក់
3 ខែនេះ :
76604 នាក់
សរុប :
1660531 នាក់