ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឪពុកនិងកូនស្រី នាំគ្នាទៅរាយសន្ទូច បាត់មួយយប់ ព្រលឹមឡើង ប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់ ក្នុងបឹងក្រោយភូមិ...
Thu,13 September 2018 (Time 02:19 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 4286នាក់)


ខេត្តព្រៃវែង៖ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រោយពីប្រទះឃើញសាកសព ឪពុក និង កូនស្រី នៅចំណុចបឹងមួយកន្លែង ក្រោយភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ជនរងគ្រោះទាំង០២នាក់ រួមមានឈ្មោះដូចខាងក្រោម៖ ឳពុកឈ្មោះ រឿន រិត មានអាយុ៤៥ឆ្នាំ និងកូនឈ្មោះ រិត ស្រីម៉ិច ភេទស្រីអាយុ១៤ឆ្នាំ អ្នកទាំង០២ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។ បើយោងតាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ៖ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ០២នាក់ ឪពុកនិងកូន គឺគាត់បាននាំគ្នាមករាយសន្ទូចក្រោយភូមិកើតហេតុខាងលើ។ ហើយក៏បាត់ដំណឹងសូន្យមិនឃើញវិលមកផ្ទះវិញសោះ ទើបបងប្អូនក្រុមគ្រួសារ មានការសង្ស័យឆ្ងល់ លុះព្រឹកឡើងថ្ងៃទី១៣ ខែឆ្នាំដដែល ទើបគេប្រទះ ឃើញសពអ្នកទាំងពី នៅចំណុចបឹងខាង ក្រោយភូមិ។ ទើបក្រុមគ្រួសារ និង សមត្ថ កិច្ច ចុះទៅយកសពមកផ្ទះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ តាមការពិនិត្យរបស់សមត្ថកិច្ច ជាក់ស្ដែង ជនរងគ្រោះ ពិតជាបានលង់ទឹកស្លាប់ដោយ ខ្លួនឯងមែន ខណៈពួកគេដើររាយសន្ទូច ឈានជើងចូលរណ្ដៅទឹកជ្រៅ រួចជួយគ្នាបណ្ដាលអោយលង់ស្លាប់ទាំង០២នាក់ឪពុកនិងកូនតែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1649 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6961 នាក់
ខែនេះ :
22799 នាក់
3 ខែនេះ :
77418 នាក់
សរុប :
1661345 នាក់