ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ដ៏រន្ធត់ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម ដោយសាររថយន្តបើកបុកពីក្រោយយ៉ាងពេញទំហឹង..!!!
Thu,13 September 2018 (Time 03:38 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1832នាក់)


ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលអោយបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ មានឈ្មោះ ង៉ែត ឆន ភេទប្រុស អាយុ៥៣ឆ្នាំ បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយ សាររថយន្ត ម៉ាក កូរ៉េ ចំណុះ២តោនកន្លះ ដឹកកម្មកររោងចក្រ បោះពួយមកពីលិចស្របទិសគ្នា ហើយខណៈនោះរថយន្តក៏ជ្រុលទៅបុកមូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលជនរង គ្រោះជិះម៉ូតូម្នាក់ឯង ដួលបោកក្បាលទៅនឹងថ្នល់កៅស៊ូ ស្លាប់ភ្លាមៗ មួយរំពេច ចំណែករថយន្តក៏បើកគេចទៅ បាត់ស្រមោលឈឹងតែម្តង លើកំណេត់ផ្លូវជាតិលេខ៣១។ ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៨ និង៥០នាទី ព្រលប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្ត ម៉ាក កូរ៉េ ចំណុះ២ តោនកន្លះ ដឹកកម្មកររោងចក្របោះពួយក្នុងល្បឿនលឿន មកពីលិចស្របទិសគ្នា ហើយខណៈនោះ រថយន្តក៏ជ្រុលទៅបុកមូតូពីក្រោយពេញទំហឹងតែម្តង ហើយរថយន្តក៏បន្តនិងបន្ថែមល្បឿនបើកទៅមុខបាត់ឈឹងតែម្តង។ បើតាមប្រភពបានប្រាប់ សារព័ត៌មាន ( ប៉ោយប៉ែតប៉ុស្តិ៍ ) អោយដឹងទៀតថា៖ បន្ទាប់ពីបង្កហេតុមានមនុស្សស្លាប់រួច ទើបគេឃើញមានសមត្ថ កិច្ចមកចុះពិនិត្យ និង វាស់វែង នៅកន្លែងកើតហេតុ។ ជំុវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ជនរង គ្រោះដែលស្លាប់បាត់បង់ជីវិត ខាងលើនេះ ជាអ្នករត់ម៉ូតូឌុប រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយឡែករថយន្តបង្កហេតុពុំទាន់បានកំណត់មុខសញ្ញាបាននោះទេ ព្រោះខណៈនេះសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកតម្រុយ ដើម្បីអោយម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់ ចរាចរណ៍ផ្លូវគោក។ បច្ចុប្បន្នសពបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារមកដឹកបញ្ជូនទៅកាន់លំនៅឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1590 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6902 នាក់
ខែនេះ :
22740 នាក់
3 ខែនេះ :
77359 នាក់
សរុប :
1661286 នាក់