ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អភិបាលខេត្តកំពតៈ អភិបាលក្រុង-ស្រុក ត្រូវចាត់វិធានការអោយបានមឺុងម៉ាត់ចំពោះបុគ្គលដែលរំលោភបំពានសម្បតិ្ត សាធារណៈរបស់រដ្ឋ..!!!
Fri,14 September 2018 (Time 11:23 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1919នាក់)


ខេត្តកំពត៖ លោកអភិបាល ក្រុង-ស្រុក ត្រូវតែចាត់វិធានការអោយបានមឺុងម៉ាត់ចំពោះបុគ្គលដែលប៉ុនប៉ងរំលោភបំពានសម្បតិ្តសាធារណៈរបស់រដ្ឋ ពិសេសដីបឹងបួ ភ្នំ ប្រឡាយ ព្រែកជាដើម។ ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក ជាវ តាយ អភិបាលនៃគណៈអភិ បាលខេត្តកំពត បានថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៥ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ដែលមានការចូលរួម ពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធនានា និងអភិបាល ក្រុង-ស្រុក ផងដែល។ ជាមួយគ្នានេះ លោកអភិបាលខេត្តកំពត ក៏បានព្រមានធ្ងន់ៗ ទៅលើអភិបាលក្រុង និងស្រុក ពិសេសអភិបាលស្រុកកំពង់ត្រាច ទាក់ទិនទៅនឹងរឿងការរំលោភបំពានដីធ្លី ឬដីបឹងបួ ព្រែក ប្រឡាយដែលជាសម្បតិ្តសាធារណៈរបស់រដ្ឋ ជាច្រើនករណី ប៉ុន្តែអាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយ ហើយ លោក ជាវ តាយ ក៏បានលើកឡើងពីបញ្ហាបុគ្គលដែលរំលោភដីរបស់រដ្ឋ ដោយសំអាងលើអ្នកមានអំណាចនៅពីក្រោយខ្នង តើគេជាអ្នកណា ធំប៉ុណ្ណា នៅទីណា.?គួរវែកមុខអោយឃើញ ដើម្បីកុំអោយមានបញ្ហាស្មុគស្មាញក្នុងការអនុវត្តច្បាប់នៃរដ្ឋបាលដែនដីនិមួយៗ។ លើសពីនេះ លោក ជាវ តាយ ក៏បានគ្រាន់រំលឹកដល់ លោកអភិបាលក្រុង-ស្រុក ថា៖ បើអស់លោកមិនយល់ពីការអនុវត្តច្បាប់នីតិវិធីរដ្ឋបាលដែនដី ត្រូវឆ្លងមករដ្ឋបាលខេត្ត ពិសេសអភិបាលខេត្តរង់ ចាំទទួលគ្រប់ពេល ម៉ោងណា វេលាណាក៏បានដែរ។ ដូច្នេះរដ្ឋបាលក្រុង-ស្រុក ត្រូវតែពិនិត្យមើលនិងធ្វើការងារអ្វីក៏ដោយ ត្រូវអនុវត្តអោយបានច្បាស់លាស់ កុំធ្វើរបៀបសិះសុះឬឃុបឃិតគ្នាអោយសោះ ហើយក៏ត្រូវប្រយ័ត្នខ្លួនផងដែរ ហើយកុំចេះតែហ៊ានប្រយ័ត្នរលាក..!។ លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា៖ ភ្នំ ឆ្នេរ បឹងបួ ប្រឡាយ ព្រែកជាដើម សុទ្ធសឹងជារបស់រដ្ឋ ត្រូវតែសហការគ្នាជួយការពារថែរក្សាអោយបានគង់វង្ស ហើយចាប់ពីពេលនេះទៅ អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវធ្វើរបាយស្តីពីករណីការរំលោភបំពានសម្បតិ្តរបស់រដ្ឋ និងស្រាវជ្រាវរកឫសគល់ និង ឫសកែវ អ្នកនៅពីក្រោយខ្នង តើគេជាអ្នកណា..?។ លោក ជាវ តាយ អភិបាលខេត្ត ថែមទាំងជំរុញដល់អភិបាលក្រុង-ស្រុក អនុវត្តតាមឋានៈតួនាទីរបស់ខ្លួន អោយបានខ្ជាប់ខ្ជួន កុំចេះតែបួញមាត់ឬចង្អុល គឺត្រូវតែមានវិធានការ ចំណាត់ការ រាល់បទល្មើសទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ អោយមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1914 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7226 នាក់
ខែនេះ :
23064 នាក់
3 ខែនេះ :
77683 នាក់
សរុប :
1661610 នាក់