ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទំនិញពាក់ព័ន្ធនិងកម្មសិទ្ធបញ្ញា ចេញពីព្រំដែនកម្ពុជា ត្រូវបានតម្រួតថៃចាប់យក..!!!
Thu,13 September 2018 (Time 10:14 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2021នាក់)


ប្រទេសថៃ ៖ ទំនិញល្មើសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ និង មានតម្លៃប្រមាណជាង ១១ លានបាត  ត្រូវបានក្រុមតម្រួតថៃ រួមជាមួយ និងគ យរដ្ឋាករ ខេត្តឆៈឈើងសៅ ចាប់បានខណៈដែលរថយន្តជាច្រើនគ្រឿង បានដឹកទំនិញទាំងនេះចេញពីចំណុចផ្សាររោងក្លឿរ ដែលស្ថិតនៅជាប់និង ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ របាយការណ៍ដែលសារព័ត៌មានទទួលបាន គឺកិច្ចប្រតិបត្តិការណ៍ ដែលក្នុងនោះមានកំលាំងជំនាញនៃស្នងការដ្ឋានខេត្តឆៈឈើងសៅ រួមជាមួយ និង អង្គភាពគយនិងរដ្ឋាករខេត្ត បានចុះត្រួតពិនិត្យនៅលើកំណាត់ផ្លូវខ្សែលេខ ៣៥៩ ( ផ្លូវទៅខេត្តស្រះកែវថ្មី )ត្រង់ចំណុចឃុំបាងកែវ ស្រុកមឿង ខេត្តឆៈឈើងសៅ ប្រទេសថៃ ។.នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ បានឃាត់រថយន្តសណ្តោងប្រភេទយីឌុបចំនួន ៣ គ្រឿង ដើម្បីត្រួតពិនិត្យ នៅក្នុងនោះដែល កំលាំងបានរកឃើញទំនិញជាច្រើនប្រភេទ ដែលសុទ្ធសឹងជាប្រភេទទំនិញល្មើសច្បាប់  ពាក់ព័ន្ធនិងកម្មសិទ្ធបញ្ញា ដោយ គ្មានឯកសារអ្វីបន្តិចសោះ សម្រាប់ការនាំចូលទៅក្នុងប្រទេសថៃ ។ ក្រោយពេលត្រួតពិនិត្យគេសង្គេតឃើញថា៖ទំនិញនោះមាន ខោអាវឈុតកីឡា កាបូប ស្ពាយ និង ខ្សែក្រវ៉ាត់ ដែលទាំងនេះជាទំនិញល្មើសច្បាប់ រីឯទំនិញមានចំនួន ៥៥២ ការ៉ុងទៀត គឺជាប្រភេទទំនិញលេខ២ សរុបជាទឹកប្រាក់ប្រមាណ១១.៩០១ ៦០០ បាត ។ បើតាមការសារភាពពីសំណាក់អ្នកបើកបរថយន្តបានអោយដឹងថា៖ ទំនិញទាំងអស់នេះគឺពួកគេបានសុីឈ្នួលដឹកចេញពីទីតាំងផ្សាររោងក្លឿរ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលស្ថិតនៅជាប់និងខ្សែបន្ទាត់ព្រំដែនកម្ពុជា ( ខេត្តបន្ទាយមានជ័យ ) ។ បច្ចុប្បន្នទំនិញ តាំងអស់នេះ ត្រូវបានកំលាំងជំនាញនាំយកទៅរក្សាទុកដើម្បីមានវិធានការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1314 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6626 នាក់
ខែនេះ :
22464 នាក់
3 ខែនេះ :
77083 នាក់
សរុប :
1661010 នាក់