ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុងប៉ោយប៉ែតៈរថយន្តក្រុង(របស់ក្រុមហ៊ុនប្លូបើស)ដឹកអ្នកដំណើរ បើកបុក ម៉ូតូ១គ្រឿង កំពុងតែជិះស្របទិសគ្នា រួចចុះគេចខ្លួនបាត់មួយរំពេច..!!!
Fri,14 September 2018 (Time 04:13 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2457នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈ រថយន្តក្រុង៤៥ កៅអី (របស់ក្រុមហ៊ុនប្លូបើស) ដឹកអ្នកដំណើរ បើកបរខ្វះការប្រុងប្រយ័ត្ន បើកបុកម៉ូតូ១គ្រឿង កំពុងតែជិះស្របទិសគ្នា ពីកើតទៅលិច បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទងព្រឹកព្រលឹម ក្រោយពីបុកម៉ូតូភ្លាមៗនោះ តៃកុងរថយន្ត ចុះគេចខ្លួនបាត់ស្រមោលតែម្តង ចំណែក ជនរង គ្រោះ ត្រូវបានដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែកដីថ្មី២ ជាបន្ទាន់ នៅព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៥ និង ៣០នាទី ភ្លឺ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខយាន្តដ្ឋាន ជួសជុលរថយន្ត ម៉ូលីណា ស្ថិតក្នុងភូមិបាលិ លេយ្យ២ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពេលកើតហេតុ ប៉ូលីស ចរាចរណ៍ក្រុងប៉ោយប៉ែត បានធ្វើការវាស់វែង និងជួយកែ សម្រួលចរាចរណ៍ ជូនដល់ប្រពលរដ្ឋ ដែលកំពុងធ្វើដំណើរផងដែល។ លោក ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត ទទួលការងារផ្នែកចរាចរណ៍ បានប្រាប់សារព័ត៌(ប៉ោយប៉ែតប៉ុស្តិ៍)អោយដឹងថា៖ ក្នុងហេតុការណ៍នេះដែរ បើយោងតាមសម្តី អ្នកបានឃើញកើតហេតុដំបូង ថា៖ ម៉ូតូ ជនរងគ្រោះ ជិះខាងមុខរថយន្តក្រុង ដោយសារផ្លូវជាតិលេចទឹក ទើបបណ្តាលអោយម៉ូតូ រលត់ ហើយត្រូវរថយន្តបើកពីក្រោយចាប់ប្រាំងមិនទាន់ ក៏បុកម៉ូតូ តែម្តងទៅ តៃកុងឃើញហេតុការដូច្នេះ រួចចុះគេចខ្លួនបាត់មួយរំពេចទៅ។ លោក ឈឿន ប៊ុនថា អធិការង ក្រុងប៉ោយ ប៉ែត បានបន្តទៀតថា៖ រថយន្តខូចខាតស្រាល និង ម៉ូតូខូចខាតធ្ងន់ ត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយ ប៉ែត រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1824 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7136 នាក់
ខែនេះ :
22974 នាក់
3 ខែនេះ :
77593 នាក់
សរុប :
1661520 នាក់