ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រជាពលរដ្ឋទីទ័លក្រ និង អ្នកផ្ទុកមេរោគអេដស៏ ក្នុងស្រុកដំណាក់ចង្អើរ ត្រូវបានទទួល អំណោយ ពីកាកបាទក្រហម...
Sat,15 September 2018 (Time 02:24 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1478នាក់)


ខេត្តកែប៖ កាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាស្រុកដំណាក់ចង្អើរ សាខាកាកបាទក្រហមខេត្តកែប បានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងអ្នកផ្ទុកមេរោគអេដស៏ ជម្ងឺអេដស៏ចំនួន៤៣៣គ្រួសារ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័ក អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមខេត្ត ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោក ស្រីអមដំណើរជាច្រើនរូបទៀត។ មានមតិស្វាគមន៍ ចំពោះគណៈប្រតិភូក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់ ដល់ការលំបាក់របស់ប្រជាពលរដ្ឋ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន នៃការអញ្ជើញជាអធិបតីភាពរបស់លោកស្រី ម៉ែន នារីសោភ័ក ព្រមទាំងគណៈ ប្រតិភូកាកបាទក្រហមកម្ពុជាទាំងអស់ដែលមានវត្តមាននាពេលនេះ។ ចូលរួមសំណេះសំណាល ជាមួយបងប្អូនក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័ក បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដល់បងប្អូនទាំងអស់ ដោយក្តីនឹករឭកនិងអាណិតស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត។ ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានប្រគល់ ជូនពួកគាត់ម្នាក់ៗនូវសម្ភារៈរួមមាន៖មុងឆ្អឹងដែកដែលជាអំណោយកាកបាទក្រហមចិន ខោអាវ និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1443 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6755 នាក់
ខែនេះ :
22593 នាក់
3 ខែនេះ :
77212 នាក់
សរុប :
1661139 នាក់