ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សំរាមនិងកាកសំណល់ប្លាស្ទិកជាដើមចមនៃការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាកត្តាបង្កឱ្យបាត់បង់សោភ័ណភាពតំបន់ទេសចរណ៍របស់យើងផងដែល..!!!
Sat,15 September 2018 (Time 02:37 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1617នាក់)


ខេត្តកែប៖ សំរាមនិងកាកសំណល់ ជាពិសេសសំណល់ប្លាស្ទិកជាដើមចមនៃការបំពុលបរិសថានយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាកត្តាបង្កនាំឱ្យបាត់បង់សោភ័ណភាពតំបន់ទេសចរណ៍របស់យើងផងដែល នេះបើយោងតាមប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ថ្លែងក្នុងឱកាសទិវាសំអាតពិភពលោក "World Cleanup Day" ១៥កញ្ញា ២០១៨ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមាត់ឆ្នេរកែប ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តកែប។ លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងទៀតថា នេះជាលើកទី១ ដែលក្រសួងបរិស្ថានបានផ្តួចផ្តើម ដោយបានសហការជាមួយអង្គការ Let's Do It! និងអង្គការ Go Green Cambodia ដើម្បីប្រារព្វទិវានេះឡើងក្នុងគោលបំណងឱ្យភពផែនដីទាំងមូលរក្សាបាននូវសុខដុមនីយកម្ម ឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់ប្លាស្ទិកនៅលើភពផែនដី។ លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា យើងត្រូវសហការរួមគ្នាដើម្បីកំចាត់និងលុបបំបាត់សំណល់ប្លាស្ទិកឱ្យបានចាប់ពីពេលនេះតទៅ ដូចជានៅតាមគ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម សាលារៀន ផ្សារ ភូមិឋានប្រជាពលរដ្ឋ និងទីសាធារណៈនានា នៅទូទាំងខេត្តកែបរបស់យើង។ធ្វើបែបនេះដើម្បីរក្សាបាននូវភាពបៃតង ព្រមទាំងកាត់បន្ថយការឡើងកំដៅនៃៅលើភពផែនដី។ លោក កែន សត្ថា ក៏បានគូសបញ្ជាក់ទៀតថា៖ កន្លងមក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំពារបរិស្ថាន ដើម្បីលើកកម្ពស់វិស័យនេះឱ្យមានការរួមសហការ ពីមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ព្រមទាំងវិស័យឯកជននានាក្នុងខេត្ត ដើម្បីបុព្វហេតុការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិក្នុងខេត្តរបស់យើងឱ្យប្រើប្រាស់បានយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តបានចូលរួមដាំកូនឈើរាប់មឺុនដើមនៅតាមដងផ្លូវសាធារណៈ និងបានដាំដើមកោងកាងជាច្រើនដើមនៅតាមផ្លូវប្របមាត់សមុទ្រ ព្រមទាំងបានស្ថាបនា និងកែលម្អសួនច្បារសាធារណៈជាច្រើនកន្លែង ពិសេសតាមបណ្តោយផ្លូវភ្លោះជាច្រើនគីឡូម៉ែត្រ តាក់តែងដោយសួនផ្កា និងដើមឈើបៃតងគ្រប់រដូវកាលទៀតផង។ លោកអភិបាលខេត្តក៏បានជំរុញដល់អង្គភាព ស្ថាប័នពាក់ព័ន្ធនានា មន្ត្រីរាជការ ប្រជាពលរដ្ឋ សហគមន៍ ត្រូវតែរួមគ្នាការពារ ថែរក្សាបរិស្ថានឱ្យបានផុលផុស ព្រោះសំណល់ប្រភេទប្លាស្ទិកវាពិតជាដើមចមនៃការបំពុលបរិស្ថានផង និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងផងដែរ។ សូមជម្រាបថា៖ បើតាមរបាយការណ៍របស់ លោក អឹុម បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឱ្យដឹងថា ការប្រារព្វទិវាសំអាតពិភពលោក "World Cleanup Day ១៥កញ្ញា ២០១៨ នាពេលនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈ សំខាន់ និងជាសារមួយក្នុងការជួយផ្សព្វផ្សាយដល់សាធារណៈជន និងសហគមន៍មូលដ្ឋាន នូវផលប៉ះពាល់នៃសំណល់ប្លាស្ទិកនៅក្នុងបរិស្ថាន ព្រោះប្លាស្ទិកជាគឺជាផលិតផល ដែលត្រូវបានកែច្នៃចុងក្រោយបង្អស់ពីសារធាតុគីមីផ្សេងៗ ហើយត្រូវបានប្រជាជនខ្មែរ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍមួយចំនួនកំពុងពេញនិយមប្រើប្រាស់ ដើម្បីបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ដោយយើងពុំបានដឹងថា ប្លាស្ទិកនេះជាសារធាតុគីមី ដែលមិនងាយបំបែកធាតុ ហើយអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថានបែបនេះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1490 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6802 នាក់
ខែនេះ :
22640 នាក់
3 ខែនេះ :
77259 នាក់
សរុប :
1661186 នាក់