ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ចថៃ ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ រួមនិងរថយន្តដែលដឹកឈើគ្រញូងមួយគ្រឿង...
Tue,18 September 2018 (Time 12:13 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 948នាក់)


ប្រទេសថៃ ៖ ជនជាតិខ្មែរម្នាក់រួមជាមួយនិងរថយន្តដ៏ទំនើបមួយគ្រឿងដែលបង្កប់ឈើគ្រញូងប្រមាណជាង២០ដុំ ត្រូវបានកំលាំងជំនាញសមត្ថកិច្ចថៃ ដែលឈរជើងនៅច្រកទ្វារអន្តរជាតិជាំស្រងាំ ក្នុងស្រុកកាបឈើង ខេត្តសុរិន្ទ ធ្វើការឃាត់ខ្លួនដោយដកហូតវត្ថុតាង ព្រមទាំងបានបញ្ជូនទៅកាន់អង្គភាពជំនាញ ស្រុកកាបឈើង ផងដែរដើម្បីសាកសួរតាមនិតិវិធី ។ តាមរបាយការណ៍ថៃបានបញ្ជាក់ថា៖ ការឃាត់ ខ្លួនជនជាតិខ្មែរម្នាក់នេះ គឺបានធ្វើឡើងនៅវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់បរិវេណច្រកទ្វារអន្តរជាតិជាំស្រងា ស្ថិតក្នុងឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ ។ ដោយបុរសម្នាក់ដែលជាជនជាតិខ្មែរនោះមានឈ្មោះ អួន លីហ៊រអាយុ២២ឆ្នាំរស់នៅភូមិផ្អងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តមានជ័យ។ ការឃាត់ខ្លួននេះគឺជនសង្ស័យបានបើកបររថយន្តមួយគ្រឿងចូលទៅក្នុងទឹកដីថៃតាមច្រកអន្តរជាតិជាំស្រងាំចូលទៅក្នុងខេត្តសុរិន្ទលុះពេលចេញមកវិញទើបកំលាំង បានធ្វើការត្រួតពិនិត្យដោយរថយន្តនោះម៉ាក លុចសុីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2-AE 7608 គឺសមត្ថកិច្ចថៃ បានរកឃើញមានការលបបង្កប់ឈើគ្រញូងចំនួន២៤ ដុំ ។ក្រោយពេលរកឃើញវត្ថុតាងរួចមក កំលាំងសមត្ថកិច្ចថៃប្រចាំច្រក បានធ្វើការប្រគល់ទាំងមនុស្សរួមនិងវត្ថុតាង ទៅអោយខាងមេព្រៃស្រុកកាបឈើង ដើម្បីនាំយកទៅសាកសួរបន្តព្រមទាំងបាននាំយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2165 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7477 នាក់
ខែនេះ :
23315 នាក់
3 ខែនេះ :
77934 នាក់
សរុប :
1661861 នាក់