ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត...
Wed,19 September 2018 (Time 09:17 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1557នាក់)


ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ០៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។ ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីស្នងការរង អស់លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ទាំង៨ លោកមេបញ្ជាការវរៈសេនាតូចលេខ ៦០១ និងលោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ២៣៥។ ក្នុងពិធីនេះ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន ៣០នាក់ បំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលចំនួន ៦៥ នាក់ មានថ្នាក់អនុសេនីយ៍ឯក ចំនួន២៤ នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន២១នាក់ ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៧នាក់ ថ្នាក់ព្រិន្ទបាលឯក ចំនួន០១នាក់ ថ្នាក់ព្រិន្ទបាលទោ ចំនួន០១ នាក់ និងថ្នាក់ពលបាលឯកចំនួន០១នាក់។ ​ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តដែលទើបនឹងទទួលមុខតំណែងថ្មីនិងបំពាក់ឋានន្តរសក្តិនាពេលនេះ សូមឲ្យអស់លោកទាំងអស់ខិតខំយកចិត្តទុកដាក់បំពេញរាល់ការអនុវត្តតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន គោរពនិងអនុវត្តនូវរាល់បទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសម្រេចជោគជ័យរាល់កិច្ចការនិងការងារស្នូលរបស់ខ្លួន ។ រក្សាការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ គោរពវិន័យបទបញ្ជាកងកម្លាំងឲ្យបានល្អស័ក្តិសមជាកងកម្លាំងនគរបាលបម្រើប្រជាជនពិតៗ។ មានសុជីវធម៌ក្នុងការនិយាយស្តីជាមួយថ្នាក់ដឹកនាំ មហាជន ប្រជាជនឲ្យបានសមរម្យនិងស័ក្តិសមជាកងកម្លាំងរបស់ប្រជាជន ពិសេសជាងនេះទៅទៀតគឺយកចិត្តទុកការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសជួយយកអាសារប្រជាពលរដ្ឋដែលកំពុងជួបគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរ គ្រោះអគ្គីភ័យ ឬ គ្រោះទឹកជំនន់ជាដើម។ល.៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1852 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7164 នាក់
ខែនេះ :
23002 នាក់
3 ខែនេះ :
77621 នាក់
សរុប :
1661548 នាក់