ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថយន្តខ្នាតធំពីរគ្រឿងបុកគ្នាលាន់ឮដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកទាំងយប់ តែសំណាងល្អ មិនបណ្តាលអោយអ្នកណារងរបួសឡើយ...
Tue,18 September 2018 (Time 04:14 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1161នាក់)


ខេត្តកែប៖ រថយន្តធុនធំពីរគ្រឿងសង្ស័យតែ តៃកុងងងុយដេក ទើបបោះពួយទៅបុកគ្នាចំពីមុខពេញទំហឹង បង្កអោយប្រជាពលរដ្ឋភ្ញាក់ផ្អើលទាំងយប់។ ប៉ុន្តែហេតុការណ៍ខាងលើនេះមិនបណ្តាលអោយអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងប៉ុណ្ណោះ។ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចក្លោងទ្វារ សាលារៀនពងទឹកចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចន្លោះគីឡូម៉ែត្រ (២៥-២៦)នៃកំណាត់ផ្លូវជាតិលេខ៣៣ រវាងរថយន្តខ្នាតធំប៉ះទង្គិចគ្នា​ក្នុងទិសដៅបញ្ច្រាស។ ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ហេតុការណ៍ប៉ះទង្គិចគ្នានេះសង្ស័យតែតៃ កុងងងុយដេកទើបរេចង្កូតទៅបុកគ្នាទាំងកំរោលបែបនេះ។ សមត្ថកិច្ចបានបញ្ជាក់ថា៖ មុនពេលកើតហេតុរថយន្តរបស់ក្រុមហ៊ុន STម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6178 ធ្វើដំណើរពី​កើតទៅលិច បើកបរដោយឈ្មោះ លេង ឃ្លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល រថយន្តនេះពេលមកដល់ចំណុចកើតហេតុក៏រេទៅបុកជាមួយរថយន្តម៉ាក​ HYUNDAI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A.3207 អ្នកបើករថយន្តឈ្មោះ ប្រាក់ មឺុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពត រស់នៅភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចបាននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
2416 នាក់
សប្តាហ៍នេះ :
6525 នាក់
ខែនេះ :
23190 នាក់
3 ខែនេះ :
77340 នាក់
សរុប :
1662144 នាក់