ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ ប្រសាសន៍ទាំង១៩ចំណុច ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន...
Wed,19 September 2018 (Time 07:49 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1691នាក់)


ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ០០នាទីព្រឹក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការប្រជុំផ្សព្វផ្សាយប្រសាសន៍ទាំង ១៩ចំណុច របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រកាសផ្ទេរតំណែងនាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថ ចំនួន ១៣៩ នាក់ ។ ខ្លឹមសារទាំង ១៩ ចំណុច រួមមាន ៖ ១-ការងារចាត់តាំង ២-ការងារកសាងអង្គភាព ៣-ការងារអប់រំ ហ្វឹកហ្វឺន និងបណ្តុះបណ្តាល ៤-ការងារប្រតិបត្តិការ ៥-ការងារគ្រប់គ្រងត្រាសិទិ្ធ និងត្រាឈ្មោះរបស់មេបញ្ជាការ ៦-ការទទួលខុសត្រូវបោះពុម្ភ និងផលិតឯកសារ ៧-ការងារគ្រប់គ្រង និងចាត់ចែងលិខិតស្នាមចេញ-ចូល ៨-ការងាររៀបចំសណ្តាប់ធ្នាប់ផ្ទៃក្នុង ៩-ត្រួតពិនិត្យពេលវេលាធ្វើការងារ និងការគ្រងឯកសណ្ឋាន ១០-ការងារផ្គត់ផ្គង់ជីវភាព ១១-ការងារហិរញ្ញវត្ថុ ១២-ការងារប្រើប្រាស់ទឹកភ្លើង ១៣-ការងារគ្រប់គ្រងអចលនទ្រព្យ ១៤-ការងារគ្រប់គ្រងមធ្យោបាយ សម្ភារៈ បរិក្ខា ១៥-ការងារគ្រប់គ្រងអាវុធ គ្រាប់រំសេវ ១៦-ការងាររៀបចំខ្លឹមសារសុន្ទរកថាផ្សេងៗ ១៧-ការងារចាត់ចែងវត្ថុអនុស្សាវរីយ៍ ១៨-ការងារថតរូប វីដេអូ រក្សាទុកជាឯកសារ ១៩-ការងារចាត់ចែងលិខិតអញ្ជើញផ្សេងៗ ។ ក្រោយពីផ្សព្វផ្សាយខ្លឺមសារទាំង ១៩ ចំណុច ខាងលើ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់បន្ថែមថា៖ គ្រប់បណ្តាមូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខការិយាល័យ នាយទាហាន នាយទាហានរង និងពល ទាហានទាំងអស់ ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវតួនាទី-ភារកិច្ច និងបទបញ្ញត្តិផ្សេងៗ ដែលថ្នាក់លើបានដាក់ចុះ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ក៏ដូចជាលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ អោយបានដាច់ខាត គោរពច្បាប់ចរាចរ និង កម្លាំងអាវុធហត្ថទាំងអស់ ត្រូវធ្វើ ខ្លួនអោយសមស្របជាមន្ត្រីអនុវត្តន៍ច្បាប់ និង ហាមដាច់ខាតមិនអោយមានពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1743 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7055 នាក់
ខែនេះ :
22893 នាក់
3 ខែនេះ :
77512 នាក់
សរុប :
1661439 នាក់