ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ជាវ តាយ ជំរុញដល់កងកម្លាំងនគរបាលត្រូវតែពង្រឹងសមត្ថភាពបន្ថែមទៀតនូវរាល់បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ...
Fri,21 September 2018 (Time 01:10 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1354នាក់)


ខេត្តកំពត៖ កងកម្លាំងនគរបាលខេត្តកំពត ត្រូវតែពង្រឹងសមត្ថភាពបន្ថែមទៀតរាល់បញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសករណីគ្រឿងញៀននិងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយសមត្ថកិច្ចត្រូវតែទប់ស្កាត់ឱ្យខានតែបាន។ នេះជាប្រសាសន៍របស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលខេត្តកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការចូលរួមពីសំណាក់មន្ត្រីនគរបាលខេត្តកំពតចំនួន៧២៥នាក់។ លោក ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងទៀតថា​ អំឡុងពេលនេះផ្នែកសន្តិសុខមានភាពល្អប្រសើរជាងមុន ហើយអី្វៗក៏ត្រូវបានកែលម្អមានភាពស្រស់ស្អាតជាងមុនដែរ ពិសេសផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ហើយនៅពេលខ្លីខាងមុខរដ្ឋបាលខេត្តនឹងដាក់ភ្លើងស្តុបគ្រប់ផ្លូវបំបែកទាំងអស់ឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។ការដាក់ស្តុបតាមផ្លូវបំបែក ក៏ជាកត្តាងាយស្រួលដល់ការធ្វើចរាចរ ហើយកម្លាំងនគរបាលចរាចរណ៍ក៏អាចងាយស្រួលគ្រប់គ្រងផងដែរ។ លើសពីនេះ លោកអភិបាលខេត្តបានលើកឡើងថា៖ នឹងមានគម្រោងស្ថាបនាវិមានឯករាជ្យមួយក្នុងខេត្ត ព្រោះបច្ចុប្បន្នខេត្តកំពតយើងមិនទាន់មានវិមានឯករាជ្យនៅឡើយទេ ដោយគម្រោងនេះរដ្ឋបាលខេត្តបាននិងកំពុងសិក្សា ហើយទីតាំងដែលត្រូវសាងសង់វិមានឯករាជ្យគឺស្ថិតចំណុចចំណតរថយន្តតូតាល់តែម្តង។ លោកអភិបាល ខេត្តបានគូសបញ្ជាក់ទៀតថា លោកនឹងបង្កើតយន្តការមួយដើម្បីពិនិត្យមើល និង សម្រប សម្រួល ហើយសុំគោលការណ៍ទៅសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តតែម្តង ព្រោះនៅចំណុចដែលជាគម្រោងសាងសង់វិមានឯករាជ្យនេះ មានជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាវិនិយោគ។ ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាដល់មន្ត្រីកងកម្លាំងនគរបាលខេត្ត ចំនួន៧២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥០.០០០រៀល សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ។ សូមជម្រាបថា៖ បើតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ស្នងការខេត្ត បានវិវឌ្ឍន៍ប្រែប្រួលនិងពង្រីកយន្តការដឹកនាំ រហូតមកទល់បច្ចុប្បន្នមានផែនចំណុះចំនួន១២ផែន​មានការិយាល័យចំនួន៣១ អធិការដ្ឋាននគរបាល ក្រុង-ស្រុក ចំនួន០៨ និងប៉ុស្តិ៍រដ្ឋបាលចំនួន ៩៣ប៉ុស្តិ៍ និងមានក្របខណ្ឌកម្លាំងសរុបមានចំនួន ១.៨០៤នាក់ ស្រីចំនួន១៣៩នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2198 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7510 នាក់
ខែនេះ :
23348 នាក់
3 ខែនេះ :
77967 នាក់
សរុប :
1661894 នាក់