ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បទល្មើសនេសាទចំនួន៣កន្លែងក្នុងស្រុកកំពង់សៀម ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនឹងរឹបអូសបានវត្ថុតាងជាច្រើនទៀត...
Fri,21 September 2018 (Time 08:46 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1681នាក់)


ខេត្តកំពង់ចាម៖ ករណីបទល្មើសនេសាទចំនួន៣កន្លែងផ្សេងគ្នា ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចនគបាលស្រុកកំពង់សៀមចុះបង្ក្រាបកាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅក្នុងស្រុកកំពង់សៀម។ សមត្ថកិច្ចបានអោយដឹងថាការចុះប្រតិបត្តិការបង្ក្រាបករណីបទល្មើសនេសាទចំនួន៣ទីតាំងនោះកម្លាំងជំនាញរឹបអូសបានវត្ថុតាងរួមាន លូស្បៃមុងចំនួន០៩មាត់ របាំស្បៃមុងប្រវែង២៧០មែត្រ បង្គោលចម្រឹងចំនួន១៣៥ដើមនឹងរឹបអូសបានកូនត្រីចំរុះហើយប្រលែងទៅវិញមានចំនួន៨១គីឡូរក្រាមដែលមានទីតាំងនៅក្នុងបឹងអញ្ចាញស្ថិតក្នុងឃុំវិហាធំស្រុកំពង់សៀម។ ទីតាំងទី២ស្ថិតនៅក្នុងភូមិរោងដំរីឃុំវិហាធំស្រុកកំពង់សៀមសមត្ថកិច្ចរឹបអូរបានលបព្រឹសមួយរយចំនួន ១៧ខ្សែនឹងទីតាំងទី៣នៅក្នុងក្បាលទំនប់ជ្រោយចេករហូតដល់វត្តទួលរកា ភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម កម្លាំងជំនាញរឹបអូសបានលូស្បៃមុងចំនួន២០មាត់ របាំងស្បៃមុងប្រវែង១០៥០ម៉ែត្រ បង្គោលចម្រឹងចំនួន៣០០ដើមនឹងរឹបអូសបានកូនត្រីចម្រុះនឹងបានប្រលែងវិញចំនួន៧០គីឡូក្រាម។ សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាករណីចុះបង្ក្រាបបទល្មើសនេសាទទាំង៣ទីតាំងផ្សេងៗគ្នាក្នុងស្រុកកំពង់សៀមកម្លាំងជំនាញរឹបអូសបានវត្ថុតាងសរុបរួមមានលូស្បៃមុងចំនួន២៩មាត់ របាំងស្បៃមុងប្រវែង១៣២០ម៉ែត្របង្គោលចម្រឹងចំនួន៤៣៥ដើម លបព្រឹសមួយរយចំនួន១៧ខ្សែររឹបអូសបានកូនត្រីនឹងប្រលែងវិញចំនួន១៥១គីឡូក្រាម។ ក្រោយពីចុះបង្ក្រាបករណីបទល្មើសនេសាទចំនួន៣ទីតាំងខាងលើ នឹងរឹបអូសបានវត្ថុតាងហើយកម្លាំងជំនាញបានប្រមូលនឹងយកទៅដុតបំផ្លាញតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1877 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7189 នាក់
ខែនេះ :
23027 នាក់
3 ខែនេះ :
77646 នាក់
សរុប :
1661573 នាក់