ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កាស៊ីណូនៅច្រកដូង៧ដើមបើកដំណើរការឡើងវិញដោយមានមន្រ្តីមានអំណាចនៅពីក្រោយ បន្ទាប់ពីបិទប្រកាសបានមួយពព្រិចភ្នែក...
Fri,21 September 2018 (Time 01:27 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1510នាក់)


កាស៊ីណូនៅច្រកដូង៧ដើមបើកដំណើរការឡើងវិញដោយមានមន្រ្តីមានអំណាចនៅពីក្រោយ បន្ទាប់ពីបិទប្រកាសបានមួយពព្រិចភ្នែក... ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីអាជ្ញាធរខេត្តមានចំណាត់ការលើកាស៊ីណូច្រកដូង៧ដើម ដោយឱ្យព្រះរាជអាជ្ញា នគរបាល និង កងរាជអាវុធហត្ថ ចុះស្រាវជ្រាវត្រួតពិនិត្យ ហើយលទ្ធផលបង្ហាញថា ខុសច្បាប់ ឈានដល់បិទទីតាំងមួយនេះ ឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃ ឥឡូវឃើញ ដំណើរការឡើងវិញដដែល ថែមទាំងរំលោភអាជ្ញាប័ណ្ណលើសដើម ។ កាស៊ីណូច្រកដូង៧ដើម ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នេះបើតាមការឲ្យដឹងពីអ្នកនិយមចូលលេងល្បែងនៅទីតាំងខាងលើនេះ មើលឃើញភាគ ច្រើនលើសពី៩០ភាគរយនៃអ្នកចូលលេង សុទ្ធតែជាពលរដ្ឋខ្មែរ ទោះជាមានសន្តិសុខ និង សមត្ថកិច្ចចាំពិនិត្យទីនោះក៏ដោយ។ អ្នកនិយមចូលលេងបន្តថា៖ សកម្មភាពនេះបានបញ្ជាក់ថា សូម្បីតែអ្នកមានលុយនៅស្រុកមេ មត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ទាំងស៊ីវិល មន្ត្រីរាជការ សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ ប្រភេទមកលែងភ្នាល់ ចាក់លុយយ៉ាងសប្បាយ និងមានសុវត្ថិភាពរលូនដូចដើម ។ ទីតាំងកាស៊ីណូខាងលើ ក្រៅនេះសង្វៀនជល់មាន់ ចាក់ភ្នាស់ សប្បាយហូរកញ្ជ្រៀវលាន់ឮ អឺងកងរំពង មានទាំងពលរដ្ឋខ្មែរ-វៀតណាម ក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែង បែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូស្របច្បាប់មួយនេះ ។ ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញតនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរដល់ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការ នគរ បាលនៃក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរ បាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេល ធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសង ក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យ សម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិ ភាព ។ គួរបញ្ជាក់ថា៖ កន្លងមក ករណីនេះ ជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នា របៀបដោះសារ ក្នុង ន័យគេចវេះមិនចាត់វិធានការបង្ក្រាប ហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថា ចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2236 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7548 នាក់
ខែនេះ :
23386 នាក់
3 ខែនេះ :
78005 នាក់
សរុប :
1661932 នាក់