កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនបុរសម្នាក់តាមអំណាចដីការរបស់តុលាការខេត្ត...
ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបុរសម្នាក់ តាមអំណាចដីការរបស់តុលាការខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាម្តីរបស់មន្ត្រីអាវុធហត្ថខេត្តម្នាក់បននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនបុរសខាងលើគឺ កំលាំងមន្ទីរយុត្តិធម៌ខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ ឡុង រិត ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺពាក់ពន្ធ័និង ករណីលួចលក់អចលនវត្ថុរបស់អ្នកដទៃ នឹងរំលោភលើទំនុកចិត្ត តាមដីការបស់លោក ឆឹម ប្ញុទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីប្រជាពលរដ្ឋម្ចាស់ដីបាននិយាយអយដឹងថាបុរសចំណាស់ខាងលើនេះកន្លងមកបានធ្លាប់លក់ដីអោយអ្នកស្រី បានប្រគល់លុយកក់និងលុយគ្រប់ចំនួនអស់ហើយស្រាប់តែឈ្មោះខាងលើ( បុរសចំណាស់) បានយកដីនោះទៅលក់អោយអ្នកផ្សេងទៀតថែមទាំងធ្វរបងហុំព័ទដីរបស់អ្នកស្រីថែមទៀតផងទើបអ្នកស្រីដាក់ពាក្យបណ្តឹងតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តន៍បន្ត តាមនីតិវិធីច្បាប់៕